អន្តរជាតិ

ប្រពន្ធរុស្ស៊ីជំរុញឲ្យប្តីជាទាហានរំលោភស្ត្រីអ៊ុយក្រែនត្រូវគេតាមចាប់ខ្លួន

ប្រែសម្រួល៖សហការី

ភរិយាដែលត្រូវបានគេកត់ត្រាថាបានអនុញ្ញាតឲ្យប្តីរបស់ខ្លួនដែលជាទាហានរបស់រុស្ស៊ីទៅរំលោភស្ត្រីអ៊ុយក្រែននៅក្នុងអំឡុងពេលដែលមានការឈ្លានពានរបស់លោក Vladimir Putin នោះឥឡូវនេះត្រូវបានដាក់ចូលក្នុងបញ្ជីស្វែងរកចាប់ខ្លួនជាលក្ខណៈអន្តរជាតិ។

ស្ត្រីដែលគេជឿថាជា Olga Bykovskaya ត្រូវបានគេកត់ត្រាក្នុងបញ្ជីរដ្ឋជាលក្ខណៈអន្តរជាតិដែលស្ថិតក្នុងការស្វែងរកចាប់ខ្លួនដោយអាជ្ញាធរអ៊ុយក្រែន។

នាងត្រូវបានស៊ើបអង្កេតដោយមន្ត្រីអនុវត្តច្បាប់បន្ទាប់ពីវាត្រូវបានគេបង្ហាញថានាងគឺជាស្ត្រីដែលណែនាំប្តីរបស់នាងឲ្យចាប់រំលោភស្ត្រីជនជាតិអ៊ុយក្រែន ដរាបណាគាត់មិនប្រាប់នាងហើយត្រូវប្រើស្រោមការការពារជាប្រចាំ។

សេវាសន្តិសុខអ៊ុយក្រែន (SSU) បានបញ្ចប់ការស៊ើបអង្កេតមុនបើកសវនាការ។

សកម្មភាពរបស់នាងត្រូវបានគេរកឃើញថាបានបំពានលើមាត្រា ២៧.២ នៃអនុសញ្ញាស្តីពីការការពារពលរដ្ឋស៊ីវិលនៅក្នុងសង្រ្គាម និងអនុសញ្ញាទីក្រុងហ្សឺណែវ។

នាងត្រូវប្រឈមមុខនឹងការកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់ ១២ ឆ្នាំ ហើយការចាត់វិធានយោងតាមបុរេវិនិច្ឆ័យលើជម្រើសនីតិវិធីឃុំឃាំងខ្លួនដែលអាចនឹងត្រូវបានអនុវត្តបន្ទាប់ពីការចាប់ខ្លួនរបស់នាង។

កាលពីខែមេសា កងកម្លាំងសន្តិសុខរបស់ទីក្រុង Kyiv បានបង្ហោះសារសំឡេងស្តីពីការសន្ទនារវាងគូស្នេហ៍មួយគូ ដែលត្រូវបានគេស្គាល់ថាជា Roman Bykovsky និងប្រពន្ធរបស់គាត់ Olga Bykovskaya ដោយវិទ្យុ Liberty ។

នៅក្នុងការថតយកសំឡេងនោះ ស្ត្រីដែលត្រូវបានគេចោទប្រកាន់ថាជា Bykovskaya ត្រូវបានគេឮនាងប្រាប់បុរសនោះថា គាត់មានសិទ្ធិចាប់រំលោភស្ត្រីអ៊ុយក្រែន ខណៈពេលដែលគាត់កំពុងបម្រើក្នុងកងកម្លាំងឈ្លានពានរបស់រុស្ស៊ី ដរាបណាគាត់មិនប្រាប់នាង និងត្រូវប្រើស្រោមការពារ។

វីដេអូឃ្លីបដ៏គួរឲ្យភ្ញាក់ផ្អើលនេះមានរយៈពេល៣០ វិនាទី ត្រូវបានគេបង្ហោះកាលពីថ្ងៃទី ១២ ខែមេសា ក្នុងខណៈដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ធ្វើការចោទប្រកាន់ចំពោះកងទ័ពរុស្ស៊ីថាបានប្រព្រឹត្ត ‘ចាប់រំលោភស្ត្រីរាប់រយនាក់’ រួមទាំងការរំលោភផ្លូវភេទលើកុមារតូចៗនៅក្នុងប្រទេសរបស់គាត់។

សារសំឡេងដែលចែករំលែកដោយសេវាសន្តិសុខអ៊ុយក្រែន (SBU) បានបង្ហោះជាមួយចំណងជើងពណ៌ខៀវ និងពណ៌លឿងដោយសរសេរថា’សេវាសន្តិសុខ INTERCEPT: “ ប្រពន្ធរបស់ពួកឈ្លានពានរុស្ស៊ីអនុញ្ញាតឲ្យបុរសៗរបស់ពួកគេចាប់រំលោភស្ត្រីអ៊ុយក្រែន’ ។

នាងនិយាយថា សំឡេងរបស់ស្ត្រីដែលជឿថាជា Olga Bykovskaya ត្រូវបានគេឮថា “មែនហើយ ធ្វើវានៅទីនោះ”  បន្ទាប់មក វាច្បាស់ថានាងយល់ព្រមនឹងអ្វីមួយ” ។

“ស្ត្រីអ៊ុយក្រែននៅទីនោះ ចាប់រំលោភពួកគេ បាទ កុំប្រាប់ខ្ញុំអី យល់ហើយ’ នាងបន្ថែមដោយសើចទាំងអៀនខ្មាស់។

សំឡេងរបស់បុរសម្នាក់ ត្រូវបានគេជឿថាជារបស់ Roman Bykovsky បានបន្លឺឡើងឮៗ។ គាត់និយាយថា ‘អឺ ហ៊ឺ’។

ហើយក៏ចំអកឲ្យថា ‘ចាស ខ្ញុំអនុញ្ញាត។ ‘

គ្រាន់តែប្រើការការពារ” នាងបន្ថែម។

បុរសនោះឆ្លើយម្តងទៀត ‘យល់ព្រម’

អ្នកកាសែតបានស៊ើបអង្កេតលើវិទ្យុ Liberty ហើយបានធ្វើការជាមួយមន្ត្រីអនុវត្តច្បាប់ក្នុងប្រទេសអ៊ុយក្រែន ដើម្បីតាមដានទូរសព្ទដែលពាក់ព័ន្ធនឹងការហៅមកកាន់លេខទូរសព្ទមួយនេះ ដោយលេខមួយនេះត្រូវបានគេតាមដានក្នុងការធ្វើដំណើរទៅកាន់តំបន់ Kherson ក្នុងខែមេសា។

បន្ទាប់មកអ្នកស៊ើបអង្កេតបានរកឃើញថាលេខទូរសព្ទទាំងពីរត្រូវបានភ្ជាប់ទៅនឹងគណនីពីរនៅលើបណ្តាញសង្គម VKontakte របស់រុស្ស៊ី ដែលជាកម្មសិទ្ធិរបស់ Roman Bykovsky អាយុ ២៧ ឆ្នាំ និងប្រពន្ធរបស់គាត់ Olga Bykovskaya ដែលអ្នកទាំងពីរមានដើមកំណើតមកពី Orel ក្នុងប្រទេសរុស្ស៊ី៕