សេដ្ឋកិច្ច

ADB​និង​AFD​ផ្ដល់​ហិរញ្ញប្បទាន​សរុប​ជាង​៣៨១​លាន​ដុល្លារ​សម្រាប់​អនុវត្ត​គម្រោង​ចំនួន​៦​នៅ​កម្ពុជា​

ភ្នំពេញ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)និងទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍​(AFD)​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្ប ទាន​សហប្រតិបត្តិការ​សម្រាប់​គ​ម្រោ​ង​/​កម្មវិធី​ចំនួន ៦ ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៣៨១,៤៥​លាន​ដុល្លារ​អាម៉េរិក​។​ការចុះហត្ថលេខា​នេះ​ធ្វើឡើង​រវាង​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ជាមួយ​ទូត​បារាំង​ ប្រចាំ​កម្ពុជា​ក៏ដូចជា​តំណាង​របស់​ADB ប្រចាំ​នៅ​កម្ពុជា និង​តំណាង​AFD​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២២​។​

​បើតាម​សេចក្ដីប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ ចគម្រោង​/​កម្មវិធី​ទាំង​៦​នេះ​មានដូចជា​៖កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ថាមពល​-​អនុ​កម្មវិធី​ទី​១,​គម្រោងជលផល សមុទ្រ និង​តំបន់ឆ្នេរ​ប្រកបដោយ​ចីរភាព​, ក​ម្រោ​ង​សុខភាព​សត្វា​ឆ្លង​កា​តើ​ព្រំដែន និង​ការជំរុញ​ខ្សែចង្វាក់​តម្លៃ​សត្វ​,​គម្រោង​សុខភាព​តាម​តំបន់​ព្រំដែន ក្នុង​មហា​អនុតំបន់​មេគង្គ​, កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម និង​ការប្រកួតប្រជែង​-​អនុ​កម្មវិធី​ទី​១, និង គម្រោង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​សម្រាប់​ការអប់រំ កម្រិត​មធ្យមសិក្សា​។​

ក្រៅពី​ការចុះហត្ថលេខា​លើ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​សម្រាប់​គម្រោង​/​កម្មវិធី​ចំនួន ៦, ហិរញ្ញប្បទាន​ជំនួយ​បច្ចេកទេស​ចំនួន ០១ ដែលមាន​ទឹកប្រាក់​ចំនួន ១,៧​លាន​ដុ​លា្ល​រ​អាម៉េរិក ក៏​ត្រូវបាន​ចុះហត្ថលេខា សម្រាប់​គាំទ្រ​ដល់​ដំណើរការ​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ថាមពល​ផងដែរ​។ ​

​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បាន​បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​ADB​ដែល​បានផ្ដល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​សរុប​ចំនួន​ប្រមាណ ៤,៧៧​ប៊ី​លាន​ដុល្លារ​អាម៉េរិក ដែល​ក្នុងនោះ​ឥណទាន​សម្បទាន​មាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ ៤,២០ ប៊ី​លាន​ដុល្លារ​អាម៉េរិក សម្រាប់​អនុវត្ត​គម្រោង​/​កម្មវិធី​ចំនួន ១៣០និង​ហិរញ្ញប្បទាន​ឥត​សំណង​មាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ៥៦៨,៤៥​លាន​ដុល្លារ​អាម៉េរិក សម្រាប់​ អនុវត្ត​គម្រោង​/​កម្មវិធី​ចំនួន​៦៩​៕ដោយៈសិរីមតី