អន្តរជាតិ

អ្នកប្រើប្រាស់បណ្តាញ Twitter សាទរសុន្ទរកថារបស់លោក Zelensky

ប្រែសម្រួល៖សហការី

មានអ្នកប្រើប្រាស់ Twitter ជាច្រើនបានកត់សម្គាល់លើពាក្យដ៏ប៉ិនប្រសប់របស់មេដឹកនាំសម័យសង្គ្រាមពួកគេបាននិយាយាថាសុន្ទរកថាជាភាសាអង់គ្លេសរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelesnky ថ្លែងទៅកាន់កិច្ចប្រជុំរួមគ្នាក្នុងសភា បានទទួលការសាទរយ៉ាងក្រៃលែងនៅលើបណ្តាញផ្សព្វផ្សាយសង្គមពួកគេនិយាយថា  “ គាត់និយាយភាសាអង់គ្លេសបានល្អជាងប្រធានាធិបតីរបស់យើង និង អនុប្រធានរបស់យើង និង ប្រធានសភារបស់យើង ” អ្នករៀបចំកម្មវិធី Podcast លោក Gerry Callahan បានសរសេរនៅលើបណ្តាញ Twitter ដោយចំអកឲ្យលោកប្រធានាធិបតី Biden អនុប្រធានាធិបតី Kamala Harris និងប្រធានសភា Nancy Pelosi ។

Callahan បានបន្ថែមថា ” Zelensky ស្លៀកពាក់ស្អាតជាង លោក John Fetterman (D-Pa.) ដែលស្លៀកខោខូវប៊យមកពីរដ្ឋ Pennsylvanians ទើបតែឡើងទៅកាន់ព្រឹទ្ធសភាថ្មីៗ” Callahan បានថតរូបសាមញ្ញៗនៅឯ Sen.-elect Fetterman (D-Pa.) ដែលជាផ្នែកមួយរបស់សាព័ត៌មាន New York Times ដ៏ “ទាន់សម័យនិយម” នៅក្នុងឆ្នាំ ២០២២ ។

អ្នកសម្របសម្រួលប្រចាំតំបន់នៃអង្គការដើម្បីជីវិតនិស្សិត លោក Kyle Poen បានអបអរលោក Callahan នៅលើបណ្តាញ Twitter ដោយបានធ្វើការកត់សម្គាល់ថា ជំនាញនិយាយភាសាអង់គ្លេសរបស់អ្នកមិនមែនជាជនជាតិដើមគឺល្អលើសប្រធានាធិបតីដែលមានអាយុ ៨០ ឆ្នាំទៅទៀត។

លោក Poen បានសង្កេតឃើញថា “វាច្បាស់ណាស៉ដែលលោក Zelensky ជាអ្នកមកពីចម្ងាយនិយាយអង់គ្លេសបានល្អជាងលោក Biden”។

អ្នកយកព័ត៌មាន CBS News Colorado លោក Dillon Thomas បានហៅសុន្ទរកថារបស់មេដឹកនាំអ៊ុយក្រែនរូបនេះថា “មិនគួរឲ្យជឿ” ហើយបាននិយាយថាគាត់និយាយបានល្អជាងប្រធានទូរទស្សន៍មួយចំនួននិយាយភាសាកំណើតរបស់ខ្លួន ” ។

លោក Thomas បានបង្ហោះសានៅលើ tweeted ថា “វាពិតជាមិនគួរឲ្យជឿដែលយើងបានឃើញ ការផ្សាយដោយផ្ទាល់អំពីលោក Volodymyr Zelenskyy ថ្លែងសុន្ទរកថាជាភាសាអង់គ្លេសដោយផ្ទាល់ដែលជាភាសាបរទេស ខ្ញុំស្គាល់ជនជាតិអាម៉េរិកដែលស៊ីប្រាក់ខែដើម្បីនិយាយភាសាអង់គ្លេសតាមទូរទស្សន៍ជារៀងរាល់ថ្ងៃ ហើយនៅតែមានការលំបាកក្នុងការនិយាយ” ។

លោក Bianna Golodryga ដែលជាអ្នកវិភាគកិច្ចការសកលរបស់ CNN បានធ្វើការកត់សម្គាល់ថា ការនិយាយភាសាបរទេសរបស់លោក Zelensky គឺថាគាត់និយាយ “ភាសាអង់គ្លេសបានយ៉ាងប៉ិនប្រសប់” ហើយទំនងជាធ្វើឲ្យប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន ជះកំហឹងជាមិនខានឡើយ ព្រោះគេកម្រឮគាត់និយាយភាសាអង់គ្លេសជាសាធារណៈណាស់។

“មិនចាំបាច់សង្ស័យទេ សុន្ទរកថានេះ ធ្វើនៅទីនេះ មានការអបអរសាទរលើសលប់ សក្ខីកម្មទាំងនេះនឹងធ្វើឲ្យពូទីននៅមិនសុខឡើយ តើមេចុងភៅសាទរគាត់ដែរឬទេ? Golodryga បានសរសេរនៅលើបណ្តាញ Twitter ថា Zelensky កំពុងធ្វើការផ្សព្វផ្សាយជាភាសាអង់គ្លេសបានយ៉ាងប៉ិនប្រសប់ ” ។

Zelensky បានថ្លែងអំណរគុណដល់សភាអាម៉េរិកកាលពីថ្ងៃពុធលើការផ្តល់ជំនួយយោធារបស់សហរដ្ឋអាម៉េរិកទៅឲ្យអ៊ុយក្រែនក្នុងខណៈពេលដែលខ្លួនកំពុងតែប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីសំណាក់រុស្ស៊ី។

“បន្ទាប់ពីទទួលបានសំឡេងគាំទ្រពីសភាទាំងពីរ មេដឹកនាំវ័យ ៤៤ ឆ្នាំរូបនេះបាននិយាយក្នុងខណៈដែលគាត់ដើរទៅកាន់វេទិកាថា យើងប្រឆាំងនឹងសេណារីយ៉ូធ្វើសង្គ្រាម តស៊ូនិងវិនាសកម្ម និងសភាពអាប់អួរទាំងឡាយ អ៊ុយក្រែនមិនចុះចាញ់ឡើយ៕

ប្រភព៖ ញូវយ៉កប៉ុស្តិ៍