អន្តរជាតិ

អ៊ុយក្រែនថា អាម៉េរិកបើកដៃឲ្យខ្លួនសម្រុកវាយប្រហាររុស្ស៊ីយកជ័យជម្នះ

អ៊ុយក្រែននិយាយថា ចាប់ពីពេលនេះតទៅ អាម៉េរិកបានអនុញ្ញាតបើកដៃឲ្យខ្លួនវាយប្រហាររុស្ស៊ី ឥតសំចៃដៃយកឈ្នះហើយ ដោយមិនចាំបាច់ចរចាអ្វីទាំងអស់។

នេះដោយយោងតាមសាររបស់ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak តាមបណ្តាញសង្គមធ្វីសធ័រ។ លោក Podolyak បានរាយបញ្ជីអំពីគោលការណ៍របស់អ៊ុយក្រែន ដែលត្រូវធ្វើតាមអាម៉េរិក រួមមានលម្អិតដូចតទៅ៖ ១. អ៊ុយក្រែននឹងផ្តោតទៅលើការវាយប្រហារ បណ្តេញទ័ពរុស្ស៊ីឥតសំចៃដៃ ស្ថិតក្រោមការអនុញ្ញាតយល់ព្រមពីអាម៉េរិក, ២. អ៊ុយក្រែននឹងមិន ស្តាប់ការដោះដូរទឹកដីណាទាំងអស់ជាថ្នូរជាមួយរុស្ស៊ី, ៣. អ៊ុយក្រែននឹងបន្តទទួលបានអាវុធសំខាន់ៗ ចាំបាច់ជាច្រើនទៀតតាមដែលខ្លួនត្រូវការ និងទី៤. អ៊ុយក្រែនមិនខ្វល់ពីការចរចាឥតប្រយោជន៍ ណាទៀតឡើយជាមួយរុស្ស៊ី។

គួរកត់សម្គាល់ថា ចាប់តាំងពីមេដឹកនាំអ៊ុយក្រែនហ្សេឡិនស្គី បានធ្វើដំណើរផ្ទាល់ទៅកាន់អាម៉េរិកមក ភាពជឿជាក់នៃរដ្ឋបាលតាំងពីថ្នាក់ទាប ដល់កំពូលរបស់អ៊ុយក្រែនហាក់កើនឡើងយ៉ាងខ្លាំង ពិសេសនៅពេលដែលប្រធានាធិបតីអាម៉េរិកលោកចូបៃដិន បានពោលថា នឹងបន្តឈរនៅជាមួយ អ៊ុយក្រែន អ៊ុយក្រែនអ្នកនឹងមិនឯកោឡើយ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា