សេដ្ឋកិច្ច

អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រកាស​ចុះ​ត្រួតពិនិត្យ​ការបង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន ឆ្នាំ​២០២២ ចាប់ពី​ពាក់កណ្តាល​ខែក្រោយ​

ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២២ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការចុះ​ត្រួតពិនិត្យ​ការបង់ពន្ធ លើ​មធ្យោ បាយ​ដឹកជញ្ជូន ឆ្នាំ​២០២២ នៅតាម​ផ្លូវ​សំខាន់ៗ​មួយចំនួន ក្នុង​រាជធានី​-​ខេត្ត ចាប់ពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៣​តទៅ ដោយ​សហការ​ជាមួយនឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច ថ្នាក់ក្រោម​ជាតិ​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ​បញ្ជាក់​ផងដែរ​ថាសម្រាប់​ម្ចាស់​យានយន្ត​ដែល​ខកខាន​មិនបាន​ប​ង់​ពន្ធ​នេះទាន់ពេលវេលា​នៅតែ​អាច​បង់ពន្ធ​បាន​ដោយ​ត្រូវ​បង់ប្រាក់​ពន្ធ និង​ប្រាក់​ពិន័យ​តាមច្បាប់​ជា​ធរមាននៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ឬ​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ និង​តាម​ធនាគារ​ មួយចំនួន រួមទាំង​បង់​តាម​កម្មវិធី​ទូរស័ព្ទដៃ GDT Taxpayer App ៕​ដោយ៖ផាវី