សន្ដិសុខសង្គម

ហ្វូងសត្វស្វាខាំប្រជាពលរដ្ឋ៣នាក់ នៅឆ្នេរប្រាសាទសង្កាត់កោះរ៉ុង

ខេត្តព្រះសីហនុ៖នគរបាលប៉ុស្តិ៍សង្កាត់កោះរ៉ុង បានទទួលដំណឹងថាមានហ្វូងសត្វស្វាដេញខាំ ពលរដ្ឋឱ្យរងរបួសនៅឆ្នេរប្រាសាទភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ប្រជាពលរដ្ឋបានឱ្យដឹងថា ជនរងគ្រោះទី១ឈ្មោះឈឹម សុកគង់ ភេទស្រី អាយុ៤២ឆ្នាំ អ្នកលក់ដូរនៅឆ្នេប្រាសាទ នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ ត្រូវស្វាខាំថ្ងៃទី៥ ខែធ្នូ។ជនរងគ្រោះទី២-ឈ្មោះស៊ួន រស្មី អាយុ ៣៥ឆ្នាំ អ្នករត់តាក់ស៊ីនៅភូមិដើមថ្កូវ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ត្រូវស្វាខាំថ្ងៃទី២១ ខែធ្នូ។

ជនរងគ្រោះទី៣ ឈ្មោះធី លីដា អាយុ ៣ឆ្នាំ ឪពុកឈ្មោះ ធន់ សុធី អាយុ ៣០ឆ្នាំ ជាកម្មករសំណង់ ម្តាយឈ្មោះ នក់ ស៊ីនួន អាយុ ៣៣ឆ្នាំ ស្នាក់នៅផ្ទះបង ដេ វីដ្ឋ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេតព្រះសីហនុ ត្រូវស្វាខាំនៅថ្ងៃទី២២ ខែធ្នូ៕ដោយ៖វិចិត្រ