អន្តរជាតិ

សភាអាម៉េរិកអនុម័តកញ្ចប់ថវិកាគាំទ្រអ៊ុយក្រែនថ្មី៤៥ពាន់លានដុល្លារ

សមាជិកសភាសហរដ្ឋអាម៉េរិក បានបោះឆ្នោតអនុម័តកញ្ចប់ថវិកាគាំទ្រអ៊ុយក្រែនថ្មីតម្លៃ ៤៥ពាន់លានដុល្លារ ដែលជាការប្តេជ្ញាចិត្តដ៏ធំដល់រដ្ឋាភិបាលសម្ព័ន្ធមិត្តហ្សេឡិនស្គី។

ថវិកានេះត្រូវបានអនុម័តដោយព្រឹទ្ធសភាសហរដ្ឋអាម៉េរិកដែលជាសភាជាន់លើក្នុងសំឡេងគាំទ្រ៦៩សំឡេង ខណៈសំឡេងបដិសេធមានត្រឹមតែ ២៩សំឡេងប៉ុណ្ណោះកាលពីថ្ងៃព្រហស្បតិ៍។ ថវិកាសរុបនៃកញ្ចប់នេះត្រូវបានគេដឹងថាមានចំនួន១,៧ពាន់ពាន់លានដុល្លាររបស់រដ្ឋាភិបាលសម្រាប់វិស័យការពារជាតិ ដោយក្នុងនោះ៤៥ពាន់លានដុល្លារគឺដកទុកសម្រាប់បែងចែកដល់ រដ្ឋាភិបាលហ្សេឡិនស្គី។ ក្នុងការចាត់ចែងការចំណាយរួមមានត្រួសៗ ១៤,៥ ពាន់លានដុល្លារ សម្រាប់ការផ្ទេរកម្មសិទ្ធិពីឃ្លាំងផ្ទុកយោធារបស់សហរដ្ឋអាម៉េរិកទៅអ៊ុយក្រែនតាមការសម្រេចចិត្តរបស់ប្រធានាធិបតី, ៩ ពាន់លានដុល្លារសម្រាប់ការទិញជំនួយយោធាសម្រាប់អ៊ុយក្រែន និង ១៣,៣៧ ពាន់លានដុល្លារសម្រាប់ជំនួយផ្នែកហិរញ្ញវត្ថុ។

ក្រៅពីការប្តេជ្ញាចិត្តនេះ អាម៉េរិកក៏បានគិតគូរពីការធ្វើវិសោធនកម្មច្បាប់ទៅលើការរឹបអូសទ្រព្យសម្បត្តិ មហាសេដ្ឋីរុស្ស៊ីយកទៅឲ្យអ៊ុយក្រែនផងដែរ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា