សន្ដិសុខសង្គម

រៀបចំបញ្ជូនមនុស្ស៦នាក់ មុខសញ្ញាលួចកាត់ខ្សែភ្លើងទៅតុលាការ

បាត់ដំបង៖ក្រុមជនសង្ស័យចំនួន៦នាក់ជាមុខសញ្ញាលួចកាត់ខ្សែភ្លើងក្នុងក្រុងបាត់ដំបងនាពេលយប់ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់បានជាបន្តបន្ទាប់និងរៀបចំបញ្ជូនទៅតុលាការ។

លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ កម្លាំងជំនាញបានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ បានចំនួន៦នាក់ជាមុខសញ្ញាសកម្មលួចកាត់ខ្សែភ្លើងនៅពេលយប់ក្នុងទីប្រជុំជនក្រុងបាត់ដំបង។

ជនសង្ស័យឈ្មោះរឿម សុខ​ អាយុ​២៤​ឆ្នាំ​ ឈ្មោះផេន​ លីហេង ​អាយុ​១៧​ឆ្នាំ​- ឈ្មោះ​នី​ មករា​ អាយុ​២២​ឆ្នាំ​ ឈ្មោះ​យ៉ា​ កក្កដា​ អាយុ​២៩​ឆ្នាំ​ ឈ្មោះ​សាយ​ សុភាព​ អាយុ​២៨​ឆ្នាំ​និងឈ្មោះសុខ ចិត្ត​ អាយុ​២៩​ឆ្នាំ​។ទាំងអស់គ្នាមានទីលំនៅ​ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​។

វត្ថុតាងដកហូត៖ កង់​ចំនួន​២​គ្រឿង​ ដែកមួយកំណាត់ កន្ត្រៃ​ ដង្កាប់​ និងខ្សែភ្លើងមួយចំនួន។ក្រោយពីឃាត់ខ្លួននិងសាកសួររួច ជនសង្ស័យព្រមទាំងវត្ថុតាងផ្នែកជំនាញបានកសាងសំណុំរឿង រៀបចំបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់៕ដោយ៖ព្រះអង្គខ្មៅ