សន្ដិសុខសង្គម

តៃកុងទំនងស្រវឹងបើករថយន្តបុកបង្គោលភ្លើងខូចខ្ទេចកំណាត់មុខ

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរដោយរថយន្ត Camryទំនើប អ្នកបើកបរសង្ស័យស្រវឹងបានបុកបង្គោលភ្លើង​ពេញទំហឹងបណ្តាលឱ្យគាបជាប់រងការខូចខ្ទេចមួយកំណាត់មុខ។ហេតុការណ៍នេះបានកើតឡើង​នៅតាមផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ  កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែធ្នូ។

មន្ត្រីនគរបាលគោលដៅបានឱ្យដឹងថា មុនកើតហេតុមានរថយន្ត Camry ស៊េរីទំនើបផ្លាកលេខភ្នំពេញ 2AG-0847 បើកយ៉ាងលឿនតាមផ្លូវលេខ៣៧១។មកដល់កន្លែងខាងលើ តៃកុងទំនងស្រវឹងស្រាក៏បាន​រេចង្កូត​បុកបង្គោលភ្លើងពេញទំហឹងបណ្តាលឱ្យគាបជាប់បង្គោលភ្លើងនោះរងការខូចខាតយ៉ាងដំណំ។

ចំណែកម្ចាស់រថយន្តរងរបួសបន្តិចបន្តួចហើយបានគេចខ្លួនបាត់។ក្នុងហេតុការណ៍នេះមិនបង្ក ប៉ះពាល់ដល់អ្នកផ្សេងទេ។ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះពិនិត្យនិងស្ទូច​យករថយន្តបង្កទៅរក្សាទុកជាបណ្តោះអាសន្នដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនាពេលក្រោយ៕ដោយ៖វិចិត្រ