សន្ដិសុខសង្គម

ចោរ៥-៦នាក់ឆក់កាបូបលុយជាង ២ពាន់ដុល្លារពីចិន២នាក់រួចគេចខ្លួនអស់

ភ្នំពេញ៖ក្រុមចោរមានគ្នា៥-៦នាក់ ជិះម៉ូតូ៤-៥គ្រឿង មកឆក់កាបូបមានលុយជាង២.០០០ដុល្លារនិង ទូរសព្ទពីជនជាតិចិន២នាក់ប្តីប្រពន្ធកំពុងអង្គុយផឹកដូង ហើយជិះគេចខ្លួនបាត់អស់។ហេតុការណ៍ បង្កការភ្ញាក់ផ្អើលនេះនៅផ្លូវ២០០៤ ជិតផ្សារមីតថោន ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីល្ងាចថ្ងៃទី២២ ខែធ្នូ។

ប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ ជនជាតិចិន២នាក់ប្តីប្រពន្ធបានមកអង្គុយផឹកទឹកដូង នៅកន្លែងខាងលើ។ពេលនោះស្រាប់តែក្រុមជនសង្ស័យមានគ្នា៥-៦នាក់ជិះម៉ូតូ៤-៥គ្រឿង មកពីខាងស្តុបណូគា ឡើងទៅស្តុបណតប៊្រីតមកឆក់កាបូបពីប្តីប្រពន្ធជនជាតិចិនបានសម្រេច ហើយជិះរត់គេចខ្លួនបាត់អស់។ភ្លាមៗប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចខណ្ឌសែនសុខ ចុះមកអន្តរាគមន៍ដើម្បីកំណត់មុខសញ្ញា។

ជនរងគ្រោះបានបញ្ជាក់ថា ក្នុងកាបូបដែលចោរឆក់យកទៅមានលុយជាង២.០០០ដុល្លារ- ឯកសារ ប៉ាស្ព័រនិងទូរសព្ទ។បន្ទាប់មកកម្លាំងជំនាញបានស្វែងរកចាប់ជនសង្ស័យទាំងនោះយកមក អនុវត្តតាមច្បាប់៕ដោយ៖វិចិត្រ