សេដ្ឋកិច្ច

ក្រុមហ៊ុនគង់ នួន គ្រុបបើកវគ្គបណ្តុះបណ្តាលស្តីពីការបង្កើតប្រាក់ចំណូលដោយគ្មានដើមទុន

ភ្នំពេញ៖ក្រុមការងាររបស់ក្រុមហ៊ុន គង់ នួន គ្រុប ទទួលបន្ទុកខាងផលិតផលយ៉ាន់ម៉ា(YANMAR)​កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានបើកវគ្គបណ្តុះ  បណ្តាលខ្លីស្តីពី​ការបង្កើត​ប្រាក់ចំណូលដោយគ្មានដើមទុន។

វគ្គបណ្តុះបណ្តាលដែលបង្រៀនដោយប្រធានសាខាផ្ទាល់នេះមានគោលបំណងផ្តល់់ឱកាសដល់បងប្អូនដែលចង់ក្លាយជាអ្នកលក់គ្រឿងយន្តកសិកម្ម យ៉ាន់ម៉ា(YANMAR)ហើយសិក្ខាកាម​ទាំងអស់នឹងអាចក្លាយជាបុគ្គលិកក្រុមហ៊ុននាពេលអនាគត។

តំណាងក្រុមហ៊ុន គង់ នួន បានមានប្រសាសន៍ថា៖ ដោយមើលឃើញពីកត្តាទីផ្សារបច្ចុប្បន្នមានការលំបាក ដូចនេះទើបក្រុមហ៊ុន គង់នួនគ្រុបបង្កើតឱកាស​ដល់បងប្អូនប្រជាពលរដ្ឋដែលចង់បានចំណូលបន្ថែម ដោយមិនចាំបាច់ចំណាយទុនចូលរួមនោះឡើយ។

ក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹងជាច្រើនរួមមាន៖ ចំណេះដឹងផលិតផល យ៉ាន់ម៉ា (Yanmar), ចំណេះដឹងទីផ្សារនិង​លក់ក្នុងតំបន់ ,ចំណេះដឹងទំនាក់ទំនងទូទៅ និងកំណត់ទិសដៅអតិថិជន។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន គង់ នួន បានបញ្ជាក់ថា៖ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាល ក្រុមហ៊ុន មានតម្រូវការ ធនធានមនុស្ស ជាច្រើន មានដូចជា ផ្នែកទីផ្សារ ផ្នែកលក់និង ជាងបច្ចេកទេស ។ ពួកគាត់អាចទាក់ទងមកក្រុមហ៊ុន ដើម្បីទទួលបានព័ត៍មានផ្សេងៗបន្ថែម។

ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ប្រព័ន្ធទូរសព្ទលេខ៖ ០89555199 / 0713333703 / 089555677និងលេខ 092555820  ៕​