សេដ្ឋកិច្ច

IMF ព្យាករ​ថា​សេដ្ឋកិច្ចកម្ពុជា​នឹង​កើនឡើង​ក្នុង​អត្រា​៥​ភាគរយ​នៅ​ឆ្នាំ​២០២២ និង​ជិត​៥,៥​ភាគរយ​នៅ​ឆ្នាំ​២០២៣

​ភ្នំពេញ​៖ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ព្យាករ​ក្នុង​របាយការណ៍​ចុងក្រោយ​របស់ខ្លួន​ថា សេដ្ឋកិច្ចកម្ពុជា​នឹង​កើនឡើង​ក្នុង​អត្រា​៥​ភាគរយ​នៅ​ឆ្នាំ​២០២២ និង​ជិត​៥,៥​ភាគរយ​នៅ​ឆ្នាំ​២០២៣ ដែល​ឆ្លុះបញ្ចាំង​ពី​សម្ពាធ​ខាងក្រៅ និង​ពី​វិស័យ​អចលនទ្រព្យ និង​សំណង់​។​

​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បានឱ្យដឹងថាកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) និង​កិច្ចព្រម ព្រៀង​ ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន (CCFTA) នឹង​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​រប​ស់​កម្ពុជា​ក្នុង​រយៈពេល​មធ្យម​។​

​កំណើន GDP ពិតប្រាកដ​ត្រូវបាន​គេ​ព្យាករ​ថា នឹងមាន​ចំនួន​៥​ភាគរយ​នៅ​ឆ្នាំ​២០២២ បន្ទាប់ពី​ប្រតិបត្តិ​ការនាំចេញ​ដ៏​រឹងមាំ​កាលពីដើមឆ្នាំ និង​ជិត​៥,៣​ភាគរយ​ក្នុង​ឆ្នាំ​២០២៣ដែល​ត្រូវបាន​គាំទ្រ​ដោយ​ការបន្ត​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍និង​ការគាំទ្រ​គោល នយោ បាយ ​ដែល​បន្តទោះបី​ត្រូវបាន​រារាំង​ដោយ​សម្ពាធ​ពី​ខាងក្រៅនិង​ផលប៉ះពាល់​ដោយសារ​ការកើនឡើង​តម្លៃ​លើ​ប្រាក់ចំណូល​លើ​ការចាយ វាយនិង​ការ​សន្សំ​ក្តី​។​

​កំណើន​ត្រូវបាន​គេ​រំពឹងថា នឹង​កើន​ឡើងដល់​ជាង​៦​ភាគរយ​នៅ​ឆ្នាំ​២០២៤ ហើយ​ត្រឡប់​ទៅរក​អត្រាកំណើន​ប្រហែល​៦,៥​ភាគរយ​ក្នុង​រយៈពេល​មធ្យម ដោយ​បន្ថែមថា​អតិផរណា​ត្រូវបាន​គេ​រំពឹងថា​នឹង​ឈានដល់​៥,៨​ភាគរយ​នៅ​ឆ្នាំនេះ មុនពេល​ធ្លាក់ចុះ​ដល់​៣,៥​ភាគរយ​នៅ​ឆ្នាំក្រោយ​៕ដោយៈសិរីមតី