សន្ដិសុខសង្គម

ឃាត់ខ្លួនបុរសរំលោភសេពសន្ថវ:កូនស្រីដើម ៣ឆ្នាំទើបបែកការណ៍

ស្វាយរៀង៖កម្លាំងនគរបាលស្រុកស្វាយទាប បានឃាត់ខ្លួនបុរសម្នាក់ពីបទរំលោភសេពសន្ថវ:​កូនស្រីដើម​រយៈពេល៣ឆ្នាំ ទើបបែកការណ៍។

មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាឪពុកចុងធ្វើសន្តិសុខរោងចក្រ​មួយកន្លែងពាក់ព័ន្ធពីបទរំលោភសេពសន្ថវ:កូនស្រីដើមបានសម្រេចជាច្រើនដងតាំងពី៣ឆ្នាំកន្លងទៅ។ការឃាត់ខ្លួននៅស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី២១ ខែធ្នូ។ជនសង្ស័យឈ្មោះ ហ.ស.ណ អាយុ៤៨ឆ្នាំ ជាសន្តិសុខរោងចក្រ នៅភូមិ.ស្រុកខាងលើ។ចំណែកកូនស្រីដើមអាយុ១៦ឆ្នាំ។

ក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា ឪពុកចុងនាងបានសន្យាថានឹងទិញរបស់ល្អៗឱ្យនាង​និងចិញ្ចឹមនាងអស់មួយជីវិតដោយបានរំលោភនាងចាប់ពីអំឡុងខែមករា ឆ្នាំ២០២០ រហូតមក​ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ។ជាមួយនោះជនសង្ស័យបានគំរាមមិនឱ្យប្រាប់ម្ដាយ ឬអ្នកដទៃឡើយ បើហ៊ានប្រាប់គឺមិនឱ្យរូបនាងនិងម្ដាយរស់បានសេចក្តីសុខឡើយ។បន្ទាប់មកនាង​ក៏សម្រេចចិត្តប្តឹង​សមត្ថកិច្ចតែម្តង។

ក្រោយពីចាប់ខ្លួន ជនសង្ស័យបានសារភាពថា រូបគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ប្រាកដមែន ហើយនគរបាលស្រុកកសាងសំណុំរឿងដើម្បីបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ