សន្ដិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យប្រើកាំបិតផ្គាក់កាប់ប្លន់យកម៉ូតូទៅតុលាការ

ភ្នំពេញ៖ កម្លាំងនគរបាលបានស្រាវជ្រាវចាប់ជនសង្ស័យម្នាក់ចំណោម៣នាក់ ប្រើកាំបិតផ្គាក់ កាប់ប្លន់យកម៉ូតូពីគូសង្សារនៅកន្លែងស្ងាត់មួយ និងត្រៀមបញ្ជូនទៅតុលាការ។

មន្ត្រីនគរបាលខណ្ឌដង្កោបានឱ្យដឹងថា ក្រុមចោរមានគ្នា៣នាក់ បានប្រើកាំបិតផ្គាក់កាប់ប្លន់ យកម៉ូតូមួយគ្រឿងពីគូស្នេហ៍ដែលកំពុងអង្គុយសាសងគ្នាក្នុងតូបលក់ខ្យងមួយនៅម្តុំវត្តស្លែង តាមផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ បណ្ដាលឱ្យម្ចាស់រងរបួសរួចយកម៉ូតូ ជិះគេចខ្លួនបាត់។

ក្រោយទទួលបណ្តឹងរយៈពេល២ថ្ងៃក្រោយកាលពីរសៀលថ្ងៃទី២០ ខែធ្នូ កម្លាំងនគរបាលខណ្ឌដង្កោ បានចុះស្រាវជ្រាវរហូតចាប់ខ្លួនចោរប្លន់​បានម្នាក់ រីឯ២នាក់ទៀតកំពុងរត់គេចខ្លួនសមត្ថកិច្ចកំពុង តាមចាប់យកមកចាត់ការតាមច្បាប់។

ជនសង្ស័យដែលចាប់បានឈ្មោះផល តារា អាយុ២៧ឆ្នាំ នៅភូមិក្រាំង​ស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។វត្ថុតាង​ដកហូតម៉ូតូ១គ្រឿងម៉ាកស៊ុយហ៊្សុយគីនិច និងកាំបិតផ្គាក់១។ម្ចាស់ម៉ូតូរងបួសឈ្មោះប៉ាល់ ដាយដែន អាយុ២៥ឆ្នាំ ជាជាងជួសជុលរថយន្ត​ នៅភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។បាត់បង់ម៉ូតូ១គ្រឿងម៉ាកហុងដាស្កូបពី ផ្លាកលេខកំពង់ធំ1K-9967​៕ដោយ៖វិចិត្រ