សេដ្ឋកិច្ច

យានយន្ត​​ហួស​សុពលភាព​ឆៀក មាន​ចំនួន​ប្រមាណ​ជាង១៧០​ពាន់​គ្រឿង

​ភ្នំពេញ​៖​លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា​៖​ចំនួន​យានយន្ត​ដែល​ហួស​សុពលភាព​ឆៀក មាន​ចំនួន​ប្រមាណ​ជាង ១៧០​ពាន់​គ្រឿង ក្នុងចំណោម​យានយន្ត​ដែល​បាន​ចុះបញ្ជី​សរុប ជាង​១​លាន​គ្រឿង​នៅ​ទូទាំងប្រទេស​។​

​លោក​ទេសរដ្ឋមន្ត្រី​បានឱ្យដឹង​ដូច្នេះ ក្នុង​ពិធី​ប្រកាស​ដាក់​ដំណើរការ មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត (​ឆៀក​) សាខា​ផ្សារ​ដី​ហុយ​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែធ្នូ​ឆ្នាំ​២០២២។

ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រីបាន​អំពាវនាវ​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋសូម​យក​យានយន្ត​មក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​យន្​ត​ឱ្យបាន​ទៀងទាត់ ជៀសវាង​ទទួលរង​នូវ​ការផាកពិន័យ​ដោយសារ​ហួស​សុពលភាព និង​ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​រួមចំណែក​ថែរក្សា​បរិស្ថាន ដូច​បាន​រៀបរាប់​ពី​ខាងដើម​។ ដើម្បី​បញ្ចៀស​នូវ​ការរង់ចាំ និង​កកស្ទះ​នៅ​មណ្ឌល​ឆៀក បងប្អូន​ប្រជា​ពល​រដ្ឋ​ក៏​អាចដាក់​ពាក្យ​តាម​ប្រព័ន្ធ​អន​ឡាញ (Online) ដើម្បី​ណាត់​ពេលវេលា​ក្នុងការ​យានយន្ត​មក​ត្រួតពិនិត្យ តាមរយៈ​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​៖ https://techinspection.mpwt.gov.kh ផងដែរ​៕ដោយៈផាវី