អន្តរជាតិ

ពូទីនប្រកាសអាសន្នលើតំបន់ទាំងបួនរបស់អ៊ុយក្រែន ថាពិបាកណាស់ឥឡូវនេះ

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ា ឌឹមៀរពូទីន បានប្រកាសអាសន្នធំលើតំបន់ទាំងបួនរបស់អ៊ុយក្រែន​ដែលខ្លួនធ្លាប់បានធ្វើប្រជាមតិដាក់បញ្ចូល ខណៈអ៊ុយក្រែនបានប្រកាសជោគជ័យក្នុងសមរភូមិ​បណ្តើរៗ។

លោកប្រធាន ពូទីន បានប្រាប់សេវាកម្មសន្តិសុខរុស្ស៊ីក្នុងអំឡុងសុន្ទរកថាថ្ងៃវិស្សមកាលថ្ងៃអង្គារទី ២០ ខែធ្នូយ៉ាងដូច្នេះថា “ស្ថានភាពនៅតំបន់ខេត្ត Donetsk និង Lugansk សាធារណរដ្ឋនៅក្នុងតំបន់កំពង់ផែ Kherson និង Zaporizhzhia គឺពិបាកខ្លាំងណាស់” ។ “ភាពស្ងប់ស្ងាត់ និងការប្រមូលផ្តុំកម្លាំងអ្នកបះបោរ” កំពុងធ្វើឡើងប្រឆាំងការស៊ើបការណ៍របស់រុស្ស៊ីហើយ។ លោក​បាន​បន្តប្រាប់ភ្នាក់ងាររុស្ស៊ីថា​៖ “វា​ចាំបាច់​ដើម្បី​បង្ក្រាប​យ៉ាង​តឹងរ៉ឹង​នូវ​សកម្មភាព​របស់​សេវា​ស៊ើបការណ៍​សម្ងាត់​បរទេស ​ដើម្បី​កំណត់​អត្តសញ្ញាណ​ជន​ក្បត់ អ្នក​ស៊ើបការណ៍​និង​អ្នក​បះបោរ​ឲ្យ​បាន​ឆាប់​តាមដែលធ្វើទៅបាន”។ “ប្រជាជនដែលរស់នៅទីនោះជាពលរដ្ឋនៃប្រទេសរុស្ស៊ី ពួកគេពឹងផ្អែកលើអ្នក លើការការពាររបស់អ្នក” ។

ការជូនដំណឹងដ៏កម្ររបស់ពូទីន បានធ្វើឡើងក្នុងពេលជាមួយគ្នានឹងខាងហ្សេឡិនស្គីអ៊ុយក្រែន​បានប្រកាសពី​ជោគជ័យបណ្តើរៗក្នុងសមរភូមិខេត្តដូណេត។ ហ្សេឡិនស្គីប្រាប់ថា កងកម្លាំងអ៊ុយក្រែន​អាចទប់ទល់ រហូតអាចវាយបំបែកទាហានរុស្ស៊ី ទាហានស៊ីឈ្នួលរុស្ស៊ីឲ្យខូចខាតយ៉ាងដំណំ។ សូមរំលឹកបន្តិចថា តំបន់ប្រជាមតិដែលរុស្ស៊ីបានធ្វើលើទឹកដីអ៊ុយក្រែនរួមមាន Donetsk និង Lugansk ,Kherson និង Zaporizhzhia តែតំបន់ទាំងនេះរុស្ស៊ីមិនដែលបានគ្រប់គ្រងផ្ទាល់ទាំងស្រុងនោះទេ ខណៈតំបន់ Kherson វិញត្រូវបានអ៊ុយក្រែនរំដោះយកមកវិញហើយ៕

ប្រភព៖ ​ ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា