សន្ដិសុខសង្គម

បញ្ជូនឧក្រិដ្ឋជន១០នាក់និងគ្រឿងញៀន ទម្ងន់ជាង១តោនទៅតុលាការ

ខេត្តព្រះសីហនុ៖កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ចប់ការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ រួចបញ្ជូនឧក្រិដ្ឋជន១០នាក់និងគ្រឿងញៀនទម្ងន់ជាង១តោនទៅតុលាការ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ​បានឱ្យ​បណ្ដាញព័ត៌មានដឹងថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅចុងឆ្នាំ២០២២នេះ​ចាប់ឧក្រិដ្ឋជនបានចំនួន១០នាក់ ។ក្នុងនោះចិន៦នាក់, ចិនតៃវ៉ាន់ម្នាក់,ខ្មែរ៣នាក់ និងសារធាតុញៀន​គីមីផ្សំទម្ងន់ជាង១តោន ហើយបានបញ្ជូនទៅតុលាការនៅថ្ងៃទី២១ ខែធ្នូនេះ។

លោកឧត្តមសេនីយ៍ត្រីបានបន្តថា ប្រតិបត្តិការថ្ងៃដំបូងបានធ្វើឡើងកាលពីរសៀលថ្ងៃទី១១ ខែធ្នូ នៅម្តុំឃ្លាំងជួលមួយក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ហើយបានអូសបន្លាយការស្រាវជ្រាវ​រហូតមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។

វត្ថុតាងដកហូតមាន៖ សារធាតុញៀនជាច្រើនប្រភេទទម្ងន់សរុប១តោននិង៧៨៩,១១ក្រាម,ម៉ូតូ២គ្រឿង, រថយន្តចំនួន៨គ្រឿង។ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅតុលាការខេត្តព្រះសីហនុ​ដើម្បីចាត់ការ​តាមច្បាប់៕ដោយ៖វិចិត្រ