សន្ដិសុខសង្គម

បញ្ជូនបុរសថៃម្នាក់ពាក់ព័ន្ធផលិតអាវុធ, គ្រាប់រំសេវខុសច្បាប់ទៅតុលាការ

បន្ទាយមានជ័យ៖អាវុធហត្ថក្រុងប៉ោយប៉ែត បានចាប់ជនជាតិថៃម្នាក់ពាក់ព័ន្ធ ផលិត-ចរាចរអាវុធ និងគ្រាប់រំសេវខុសច្បាប់ ហើយបញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី២០ ខែធ្នូ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ ជាមេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យឈ្មោះអេក ណាក់ឡុង ស៊ីផាយ ហៅខ្វាង អាយុ៣៩ឆ្នាំ ជនជាតិថៃ ស្នាក់នៅបន្ទប់ជួលអគារJ៩ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន​ជ័យ ។

ការចាប់ខ្លួនបុរសថៃខាងលើធ្វើឡើងនៅម្តុំផ្សាររាត្រីទឹកពុះ ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ។ជនសង្ស័យរូបនេះពាក់ព័ន្ធករណីផលិត-ធ្វើចរាចរ អាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវខុសច្បាប់។

លោកបានបន្តថា ក្នុងការចាប់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង-កាំភ្លើងកែច្នៃបាញ់គ្រាប់ពិត ចំនួន១ដើម,គ្រាប់កាំភ្លើង​១គ្រាប់, ដែករណារដងជ័រ១ដើម។ក្រោយកសាងសំណុំរឿងរួចត្រូវ ផ្នែកជំនាញបានបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់កម្ពុជា៕ដោយ៖វិចិត្រ