សន្ដិសុខសង្គម

ត្រៀមបញ្ជូនមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀន៣នាក់ទៅតុលាការ ​

ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវឈានដល់ការបង្រ្កាបមុខសញ្ញា ពាក់ព័ន្ធគ្រឿងញៀនចំនួ​ន​៣នាក់ជាមួយវត្ថុតាង ត្រៀមបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងកាលពីរសៀលថ្ងៃទី២០ ខែធ្នូថា​ ដោយមានបញ្ជាពីឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលស្រុកព្រៃនប់ កាលពីថ្ងៃ​ទី១៩ ខែធ្នូបានចុះបង្ក្រាបករណីគ្រឿងញៀនមួយកន្លែង ចាប់បាន៣នាក់នៅភូមិទួលទទឹង ស្រុកព្រៃនប់។

ជនសង្ស័យឈ្មោះ ប៉ុល វិដែត អាយុ២៣ឆ្នាំ។ឈ្មោះ វ៉ែន គីមស្រ៊ុន អាយុ ៣៥ឆ្នាំនិងឈ្មោះ លាង សុភី អាយុ២១ឆ្នាំ។ក្នុងនោះដកហូតវត្ថុតាងម្សៅក្រាមសង្ស័យសារធាតុញៀន១៧កញ្ចប់-ទូរសព្ទ៤គ្រឿង និងម៉ូតូ១គ្រឿង។ពួកគេនៅភូមិទួលទទឹង-ភូមិសំរុងចុងអូរ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បន្ទាប់ពីសាកសួរ ជនសង្ស័យទាំង៣នាក់រួមទាំងវត្ថុតាង ត្រូវកម្លាំងជំនាញកសាងសំណុំរឿងត្រៀម បញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ