កម្សាន្ដ

ជនជាតិឥណ្ឌាម្នាក់រំភើបខ្លាំងពេករហូតដល់គាំងបេះដូងស្លាប់ ក្រោយបានមើលរឿង Avatar 2

ប្រែសម្រួល៖ តុលា

ពិតជាគួរឲ្យអាណិតណាស់ បុរសជនជាតិឥណ្ឌាម្នាក់បានស្លាប់ដោយគាំងបេះដូង ព្រោះរំភើបពេកក្នុងពេលកំពុងអង្គុយមើលខ្សែភាពយន្ត Avatar 2។

យោងតាមគេហទំព័រកម្សាន្តMetro Entertainment បុរសដែលបានស្លាប់ត្រូវបានគេកំណត់អត្តសញ្ញាណថាជាជនជាតិឥណ្ឌា ឈ្មោះ Lakshmireddy Srinu បានស្លាប់ពិតប្រាកដមែន បន្ទាប់ពីបានទៅមើលភាពយន្ត “Avatar 2” នៅរោងកុនមួយកន្លែងស្ថិតក្នុងសង្កាត់ Kakinada នៃរដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេសឥណ្ឌាជាមួយប្អូនប្រុសរបស់គាត់។ យោងតាមរបាយការណ៍ក្នុងស្រុក Srinu បានទទួលការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ ហើយបានដួលបាត់ស្មារតីនៅពាក់កណ្តាលនៃខ្សែភាពយន្តដែលមានរយៈពេល ៣ ម៉ោង។ គាត់បានស្លាប់ត្រូវបានគេរាយការណ៍ថាបានបញ្ជូនទៅមន្ទីរពេទ្យរដ្ឋាភិបាល Peddapuram ។

វេជ្ជបណ្ឌិត Sanjeev Gera នាយកមន្ទីរពេទ្យ Fortis, Noida បានប្រាប់ The Hindustan Times ថាមាន “ការរលាកបន្តនៅក្នុងសរសៃឈាម” ជាពិសេសបន្ទាប់ពីអ្នកដែលធ្លាប់កើតកូវិដ ។ ហើយ នេះជាអ្វីដែល Srinu ទទួលរងការគាំងបេះដូង លោកបានបន្ថែមថា “ដោយសារតែភាពតានតឹងពេក ទើបធ្វើឲ្យមានការកើនឡើងសម្ពាធឈាមដូចករណីនេះ សរសៃឈាមបេះដូងអាចនឹងដាច់រលាត់ ហើយវាអាចបណ្តាលឱ្យគាំងបេះដូងភ្លាមៗតែម្តង”។

Avatar 2 គឺជាកំពូលខ្សែភាពយន្តប្រចាំឆ្នាំ២០២២ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅចុងសប្តាហ៍នេះ ពិសេសទន្ទឹមនឹងថ្ងៃបើកឆាកដំបូងបន្ទាប់ពីការចាក់បញ្ចាំងវគ្គ១ឆ្នាំ២០១០។ ខ្សែភាពយន្តវគ្គពីរនេះ ត្រូវបានអ្នកដឹកនាំរឿងលោក Cameron រំពឹងថានឹងបំបែកកំណត់ត្រាប្រាក់ចំណូលឲ្យបាន២ពាន់លានដុល្លារ ខណៈជាបឋមបើកសប្តាហ៍ដំបូងទទួលបាន១៣៥លានដុល្លារ៕