អន្តរជាតិ

ការប្រហារជីវិតរបស់អាម៉េរិក’ដោយចាក់ថ្នាំសម្លាប់’ បង្កជាកង្វល់គ្រប់ពេល

ប្រែសម្រួល៖សហការី

ទីក្រុងឡូសអេនជឺលេស រដ្ឋកាលីហ្វ័រញ៉ា នៅក្នុងអំឡុងពេលនៃការអនុវត្តទោសប្រហារជីវិតបន្តធ្លាក់ចុះនៅក្នុងសហរដ្ឋអាមេរិក មានរបាយការណ៍ថ្មីមួយរកឃើញថា ការប្រហារជីវិតអ្នកទោសឧក្រិដ្ឋ តាមវិធី “ចាក់ថ្នាំសម្លាប់” បានឈានដល់កម្រិតខ្ពស់ជាថ្មីនៅក្នុងឆ្នាំនេះ។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់មជ្ឈមណ្ឌលព័ត៌មានស្តីអំពីទោសប្រហាជីវិត (DPIC) បាននិយាយកាលពីថ្ងៃសុក្រថាការអនុវត្តទាសប្រហាជីវិតលើអ្នកទោសឧក្រិដ្ឋនៅក្នុងប្រទេស ឃើញថាមានការប្រហាជីវិតអ្នកទោសឧក្រិដ្ឋចំនួន ៧ នាក់ ក្នុងចំណោមអ្នកទោសដែលត្រូវប្រហាជីវិតចំនួន២០ រូប ដោយរដ្ឋអាម៉េរិកនៅក្នុងឆ្នាំ ២០២២  “ឃើញថាបានបង្កឲ្យមានជាបញ្ហាកើតឡើង” ។

ដោយនិយាយថា របាយការណ៏នេះមានរាប់បញ្ចូលទាំងករណីដែលមន្ត្រីរដ្ឋ Alabama បានប្រើពេលអស់បីម៉ោងក្នុងការព្យាយាមចាក់បញ្ចូលថ្នាំតាមសរសៃឈាម (IV) ទៅក្នុងខ្លួនបុរសម្នាក់ របាយការណ៍នេះបាននិយាយថា ការកាត់ទោសប្រហារជីវិតដោយ “ចាក់ថ្នាំសម្លាប់” ដែលជាទូទៅពេជ្ឈឃាតអាច “អសមត្ថភាពធ្វើឲ្យបរាជ័យក្នុងការអនុវត្តវិធីសាស្ត្រ ឬក៏វិធីសាស្ត្រមិនគ្រប់លក្ខណៈ នៅក្នុងការប្រហាជីវិតអ្នកទោសឧក្រិដ្ឋ”។

DPIC ដែលជាក្រុមស្រាវជ្រាវមិនយកប្រាក់កំរ៉ៃមានមូលដ្ឋាននៅទីក្រុង Washington, DC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា “មកទល់នឹងពេលការចាក់ថ្នាំសម្លាប់មនុស្សមានអាយុកាលដល់ទៅ ៤០ ឆ្នាំហើយគិតមកទល់នឹងឆ្នាំនេះ គឺឆ្នាំ ២០២២ ដែលអាចហៅថា “ឆ្នាំនៃការប្រហារជីវិតអ្នកទោសឧក្រិដ្ឋ” ដែលបញ្ហាអនុវត្តការប្រហាជីវិតនេះវាសមាមាត្រទៅនឹងការអនុវត្តទោសប្រហាជីវិតដែលបង្កឲ្យមានបញ្ហា “ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ” ។

យោងតាមការស្ទង់មតិរបស់ Gallup ដែលចេញផ្សាយកាលពីខែមុន បានឲ្យដឹងថា ការដាក់ទោសប្រហាជីវិតលើជនឧក្រិដ្ឋកំរិតធ្ងន់ នៅតែទទួលបានការគាំទ្រជាបន្តបន្ទាប់នៅក្នុងសហរដ្ឋអាម៉េរិក ដោយមានមនុស្សជាង៥៥ ភាគរយបានយល់ស្របលើការប្រើប្រាស់ទោសប្រហារជីវិតប្រឆាំងនឹងអ្នកទោសដែលជាឃាតកសម្លាប់មនុស្សហើយត្រូវបាន

កាត់ទោសប្រហារជីវិត។

មានទណ្ឌិតចំនួន ១៨ នាក់ត្រូវបានគេប្រហារជីវិតនៅទូទាំងប្រទេសក្នុងឆ្នាំនេះ នៅក្នុងរដ្ឋចំនួនប្រាំមួយគឺ រដ្ឋអាឡាបាម៉ា រដ្ឋអារីហ្សូណា រដ្ឋអូក្លាហូម៉ា រដ្ឋមីស៊ីស៊ីពី រដ្ឋមីសសួរី និងរដ្ឋតិចសាស់។ ទោះយ៉ាងណាក៏ដោយ វានៅមានកំរិតទាបជាងឆ្នាំមុនៗគឺនៅមុនការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយសារការអនុវត្តការប្រហារជីវិតមានការត្រួតពិនិត្យកាន់តែខ្លាំងឡើង។

  • ការពិចារណាឡើងវិញនៅថ្នាក់ជាតិ

អ្នកយល់ស្របលើការកាត់ទោសប្រហារជីវិតបាននិយាយថា វាជាការសមហេតុសមផលលើការក្សាសីលធម៌សង្គមនៅពេលមាននរណាម្នាក់ត្រូវបានគេរកឃើញថាមានជាប់ទោសឧក្រិដ្ឋដ៏ធ្ងន់ធ្ងរមួយ។

ប៉ុន្តែអ្នកជំនាញនិយាយថា វាមានកត្តាជាច្រើន  រួមទាំងបង្កជាការភ័យខ្លាចដល់អ្នកស្លូតត្រង់ដែលអាចត្រូវបានច្រឡំយកទៅប្រហារជីវិត ដោយការប្រើប្រាស់វិធីសាស្ត្រមិនសមាមាត្រលើការអនុវត្តទោសប្រហារជីវិតប្រឆាំងនឹងមនុស្សជាតិមានស្បែកខ្មៅ និងមនុស្សជាតិមានពណ៌សម្បុរខុសៗគ្នា ការចំណាយមានកំរិតខ្ពស់ និង ប្រសិទ្ធភាពរបស់វានៅមានការសង្ស័យនៅឡើយថាតើអាចរារាំងឧក្រិដ្ឋកម្មបានដែរឬទេឬវាក៏កំពុងតែជំរុញឲ្យមានការធ្លាក់ចុះនូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្ម។

ពេលដែលការកាត់ទោសថ្នាក់រដ្ឋបន្តថយចុះ ការប្រហារជីវិតតាមរដ្ឋសហព័ន្ធនៅតែកម្រកើតមានឡើង ទោះបីជាមានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងអំឡុងរដ្ឋបាលរបស់អតីតប្រធានាធិបតី Donald Trump ដែលមានមនុស្សដល់ទៅ ១៣ នាក់ត្រូវបានប្រហារជីវិតនៅក្នុងចន្លោះខែកក្កដា ឆ្នាំ ២០២០ ដល់ខែមករា ឆ្នាំ ២០២១ ក៏ដោយ។

ការប្រៀបធៀបរវាងរដ្ឋាភិបាលសហព័ន្ធអាម៉េរិកឃើញថាមានអនុវត្តទោសប្រហារជីវិតចំនួនបីលើកក្នុងរយៈពេល ៥៥ ឆ្នាំរវាងឆ្នាំ ១៩៦៤ និង ២០១៩ ។ រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានព្យួរការអនុវត្តទោសប្រហារជីវិតតាមរដ្ឋសហព័ន្ធនៅខែកក្កដា ឆ្នាំ ២០២១។

លោក Austin Sarat សាស្ត្រាចារ្យផ្នែកច្បាប់ និងនយោបាយនៅមហាវិទ្យាល័យ Amherst បានប្រាប់ Al Jazeera ថា “សហរដ្ឋអាម៉េរិកកំពុងស្ថិតនៅក្នុងពាក់កណ្តាលផ្ឡូវលើការពិចារណាឡើងវិញក្នុងការដាក់ទណ្ឌកម្មថ្នាក់ជាតិ”។

“អ្វីដែលបានផ្លាស់ប្តូរក្នុងការពិភាក្សាគ្នានោះគឺគេមានជំនឿថាប្រព័ន្ធអនុវត្តទោសប្រហារជីវិតត្រូវបានធ្វើឲ្យខូចហើយ។ វាមិនគួរឲ្យទុកចិត្តបានទៀតនោះទេនៅក្នុងដំណាក់កាលដែលមានននិន្នាការបែកបាក់គ្នាដោយសាការរើសអើងពូជសាសន៍ដែលអាចប្រើប្រាស់ជាឈ្នាន់សម្រាប់ការប្រហារជីវិតមនុស្ស ហើយជារឿយៗមានការរំខាននៅក្នុងដំណាក់កាលអនុវទោសប្រហារជីវិត” Sarat បានលើកឡើងយាងដូច្នេះ។

  • បញ្ហាចម្រូងចម្រាស់ផ្សេងៗ

បញ្ហារដ្ឋបាលដែលអាចនាំទៅដល់ការប្រហារជីវិតដ៏សែនឃោរឃៅ ដែលក្រុមអ្នករិះគន់បាននិយាយថាបំពានលើរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាម៉េរិកដែលចែងថាប្រឆាំងនឹងការដាក់ទណ្ឌកម្មដ៏សែនឃោរឃៅ និងមិនធម្មតា គឺជាដើមចមនៃកង្វល់ ហើយសហភាពអឺរ៉ុបពីមុនមកក៏បានបដិសេធមិនលក់ថ្នាំដែលប្រើសម្រាប់ប្រហារជីវិតមនុស្សទៅឲ្យសហរដ្ឋអាម៉េរិកនោះទេ។

មានការភ័យខ្លាចថាអាចមានមនុស្សស្លូតត្រង់ត្រូវបានយកទៅសម្លាប់ទាំងនេះហើយគឺជាកង្វល់ដ៏មានសារសំខាន់ចំពោះការអនុវត្តទោសប្រហារជីវិតនេះ។ យោងតាមការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew នៅក្នុងឆ្នាំ ២០២១ បានរកឃើញថាមនុស្សជិត ៨០ ភាគរយនៅក្នុងសហរដ្ឋអាម៉េរិកមានជំនឿថាវាអាចបង្កឲ្យមាន “ហានិភ័យខ្លះៗ” ដែលមនុស្សស្លូតត្រង់អាចត្រូវបានគេយកទៅសម្លាប់ដោយច្រឡំ។

តាមរបាយការណ៍របស់ DPIC កាលពីថ្ងៃសុក្របានបង្ហាញឲ្យឃើញថាមនុស្សពីរនាក់ដែលធ្លាប់ជាប់ឃុំឃាំងត្រូវបានដោះលែងនៅក្នុងឆ្នាំ ២០២២ ដែលនាំឲ្យចំនួនសរុបនៃការលើកលែងទោសបែបនេះកើនដល់ ១៩០ នាក់គិតចាប់តាំងពីឆ្នាំ ១៩៧២មក ។

គេក៏បានរកឃើញផងដែរថា ភាគច្រើននៃអ្នកទោសដែលត្រូវបានប្រហារជីវិតនៅក្នុងឆ្នាំ ២០២២ “ងាយរងគ្រោះ” ដូចជាការធ្វើឲ្យខូចប្រពន្ធខួរក្បាល កើតជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ឬដល់កំរិតកម្រិត IQ ដែលត្រូវកំណត់ពួកគេថាជាជនពិការបញ្ញាស្មារតី។

តាមរបាយការណ៍បាននិយាយថាមានមនុស្សចំនួន ១២ នាក់បានជួបប្រទះបញ្ហាធ្វើឲ្យមានការប៉ះទង្គិចធ្ងន់ធ្ងរ ដោយសាការធ្វេសប្រហែស ឬការរំលោភបំពានពីសំណាក់អ្នកដទៃកាលនៅពីកុមារ ហើយបីនាក់ត្រូវបានកាត់ទោសប្រហារជីវិតប្រឆាំងនឹងបទឧក្រិដ្ឋដែលពួកគេបានប្រព្រឹត្តកាលពីក្មេង។

ទោសប្រហារជីវិតក៏ត្រូវបានគេរិះគន់ថាត្រូវបានអនុវត្តមិនសមហេតុផលចំពោះមនុស្សដែលមានពណ៌សម្បុរខុសៗគ្នា ដោយក្រុម DPIC បានសបញ្ជាក់ថា “ការរើសអើងជាតិសាសន៍ប្រឆាំងនឹងជនជាប់ចោទដែលមានពណ៌សម្បុរខុសៗគ្នា និងការគាំពារលំអៀងដល់ជនរងគ្រោះស្បែកស” ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើជនណាដែលត្រូវគេធ្វើការកាត់ទោស ឲ្យជាប់ទោស និងការកាត់ទោសប្រហារជីវិត។

ឧទាហរណ៍ដូចជា នៅក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋតិចសាស់ មានជនជាតិស្បែកខ្មៅប្រហែល ១៣ ភាគរយនៃចំនួនប្រជាជន សរុបប៉ុន្តែមានចំនួនជិតពាក់កណ្តាលនៃការប្រហារជីវិតអ្នកទោសទាំងអស់សុទ្ធតែជនជាតិស្បែកខ្មៅ ។

លោក Hadar Aviram សាស្ត្រាចារ្យច្បាប់នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា មហាវិទ្យាល័យច្បាប់ Hastings ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បានប្រាប់ Al Jazeera ថាមានលក្ខណៈពិសេសណាស់សម្រាប់សហរដ្ឋអាម៉េរិកធ្វើការស្ដារឡើងវិញនូវទោសប្រហារជីវិតបន្ទាប់ពីបានផ្អាកអស់រយៈពេលដ៏ខ្លីលើការអនុវត្តទោសប្រហាជីវិត។ .

Aviram បាននិយាយថា “ការត្រឡប់មកអនុវត្តទោសប្រហារជីវិត … គឺជាផ្នែកមួយនៃនិន្នាការដាក់ទោសទណ្ឌជាទូទៅនៅចុងទសវត្សរ៍ឆ្នាំ ១៩៧០មកម្លេះ” ៕