អន្តរជាតិ

បេឡារុសថ្លែងអំណរគុណរុស្ស៊ីសម្រាប់ប្រព័ន្ធ S-400 និង Iskander

ប្រធានាធិបតីបេឡារុស បានថ្លែងអំណរគុណសមភាគីរុស្ស៊ីយ៉ាងខ្លាំងសម្រាប់ការផ្តល់នូវ​ប្រព័ន្ធប្រឆាំងយន្តហោះ S-400  និងប្រព័ន្ធមីស៊ីល Iskander ។

ក្នុងឱកាសជួបគ្នាដោយផ្ទាល់នៅក្នុងទីក្រុងមីន ( Minsk) ប្រទេសបេឡារុសនៅដើមសប្តាហ៍នេះ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko និងប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ា ឌឹមៀរពូទីន មេដឹកនាំទាំងពីរបានសំដែងនូវគារវកិច្ចយ៉ាងជិតស្និទ្ធដាក់គ្នា បានលើកជជែកគ្នាពីបញ្ហារួមជាច្រើនអំពី​សន្តិសុខ និងការប្រកួតប្រជែងសេដ្ឋកិច្ច។ ខាងបេឡារុសបានថ្លែងអំណរគុណទៅកាន់លោកពូទីន​ជាអនេកសម្រាប់ការផ្តល់នូវប្រព័ន្ធប្រឆាំងយន្តហោះ S-400   ក៏ដូចជាប្រព័ន្ធមីស៊ីលIskander ក្នុងការយក​មកដាក់ពង្រាយជាយុទ្ធសាស្រ្តការពាររដ្ឋបេឡារុស ចំពេលដែលមានអស្ថិរភាព​ភូមិសាស្រ្តសង្រ្គាមនៅអ៊ុយក្រែន។

សម្រង់សម្តីពី Lukashenko  “ថ្ងៃនេះយើងដាក់កាតព្វកិច្ចប្រយុទ្ធ ប្រព័ន្ធ S-400 ដែល [វ្ល៉ាឌីមៀរ ពូទីន] ប្រគល់មកឱ្យបេឡារុស និងប្រព័ន្ធ Iskander ដែលអ្នកក៏បានប្រគល់ឱ្យយើងដែរ”។ យើងមានការព្រួយ​បារម្ភទាក់ទងនឹងស្ថានភាពនៅតាមបរិវេណនៃ “រដ្ឋសមាជិករបស់លោកខាងលិច”។ ជាការផ្លាស់ប្តូរ បេឡារុសក៏បានពិភាក្សាគ្នាជាមួយ    រុស្ស៊ីអំពីការផលិតឧបករណ៍យោធាថ្មី និងការបណ្តុះបណ្តាល​អ្នកបើកយន្តហោះយោធាបេឡារុសដោយជនជាតិរុស្ស៊ីផងដែរ។

ជុំវិញដំណឹងនេះ សហរដ្ឋអាម៉េរិកដូចបានសន្យាថានឹងចាត់វិធានការ ប៉ុន្តែនៅមិនទាន់ចេញ​សេចក្តីថ្លែងការណ៍ថ្មី​នោះទេ៕

ប្រភព៖ ​ UKRAINSKA PRAVDA

ប្រភពរូប៖ UKRAINSKA PRAVDA
ប្រែសម្រួល៖សុខ តុលា