សន្ដិសុខសង្គម

ចាប់បុរស២នាក់អនុវត្តសាលក្រមតុលាការផ្ដន្ទាទោសដាក់គុក២ឆ្នាំ

ភ្នំពេញ៖កម្លាំងនគរបាលរាជធានីភ្នំពេញ ថ្ងៃទី២០ ខែធ្នូនេះ បានចាប់ជនជាប់ចោទ២នាក់តាមដីកា​បញ្ជាឱ្យចាប់ខ្លួនរបស់ចៅក្រមតុលាការភ្នំពេញ ពាក់ព័ន្ធបទល្មើសឆបោក។

សមត្ថកិច្ចបានឱ្យដឹងថា បទល្មើសនេះក្រោមរូបភាពក្លែងបន្លំសា្នមមេដៃ ដើម្បីយកមកអនុវត្តទោស​ដាក់ពន្ធនគាគរចំនួន២ឆ្នាំ ពីបទឆបោកនិងក្លែងបន្លំស្នាមមេដៃ។ជនជាប់ចោទ-ឈ្មោះ ពៅ សុខន ឆ្នាំកំណើត ១៩៧២ ជាគ្រូបង្រៀន នៅភូមិទួលតាសុខ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ឈ្មោះ ពៅ សុខន ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់២ឆ្នាំ ពីបទឆបោកនិងក្លែងបន្លំស្នាមមេដៃ ប្រព្រឹត្តកាលពីឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ តាមមាត្រា៦២៦, ៦២៧និងមាត្រា៣៧៧, ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។

ឈ្មោះ សួន សុផល ហៅធា កើតឆ្នាំ១៩៧០ នៅក្នុងភូមិតាងៅ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជនជាប់ចោទត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់២ឆ្នាំ ពីបទឆបោក និងក្លែងបន្លំស្នាម​មេដៃ ប្រព្រឹត្តកាលពីឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ តាមមាត្រា ៣៧៧ , ៣៧៨ និងមាត្រា៦៣៧ , ៦២៨ នៃក្រមព្រហ្មទណ្ឌ ។

យោងតាមអំណាចសាលក្រមនេះ តម្រូវឱ្យសមត្ថកិច្ចចាប់ខ្លួនជនជាប់ចោទទាំង២នាក់ យកទៅឃុំខ្លួន​នៅ​មណ្ឌលកែប្រែម១៕ដោយ៖វិចិត្រ