សន្ដិសុខសង្គម

ឃាត់ជនសង្ស័យ៤នាក់នាំគ្នាកាប់ទន្រ្ទានព្រៃដីរបស់រដ្ឋខុសច្បាប់

មណ្ឌលគិរី៖ សមត្ថកិច្ចចម្រុះថ្ងៃទី២០ ខែធ្នូ​បានឃាត់ខ្លួនបុរស៤នាក់នាំគ្នាកាប់ទន្រ្ទានព្រៃ​ក្នុងដីរបស់រដ្ឋខុសច្បាប់នៅម្តុំអូរនិម្មិត ក្នុងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន ផេស៊ីហ្វិក យញ្ញស្តុក ខមផេនី លីមីតធីត។

សមត្ថកិច្ចបានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យធ្វើឡើងដោយកម្លាំងអាវុធហត្ថ-នគរបាល-រដ្ឋបាលព្រៃឈើនិងគណ:បញ្ជាការឯកភាពស្រុកជាង៥០នាក់ក្រោមការសម្របសម្រួលរបស់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីបានចុះទៅពិនិត្យការកាប់រានដីរដ្ឋខុសច្បាប់។ជាលទ្ធផលចាប់បានជនជនសង្ស័យ៤នាក់កំពុងកាប់រាន ហើយនាំខ្លួនទៅតុលាការខេត្ត​ដើម្បីបន្តនីតិវិធី។

ជនសង្ស័យឈ្មោះ សំ វេត អាយុ៤២ឆ្នាំ-ឈ្មោះ ជា សីហា អាយុ៣០ឆ្នាំ -ឈ្មោះ ញែម សីហា អាយុ៥១ឆ្នាំ ទាំង៣នាក់នៅស្រុកមេមត់ខេត្តត្បូងឃ្មុំ-ឈ្មោះ មួង សីហា អាយុ១៧ឆ្នាំ នៅខេត្តតាកែវ។បច្ចុប្បន្ន​ជនសង្ស័យទាំង៤នាក់កំពុងស្ថិតនៅក្រោមចំណាត់ការរបស់តំណាងអយ្យការអមសលាដំបូងដើម្បីសាកសួរ៕ដោយ៖វិចិត្រ