សន្ដិសុខសង្គម

ម៉ូតូបុកជាមួយម៉ូតូបណ្តាលឱ្យបុរសចិន​ ម្នាក់ស្លាប់និងខ្មែររងរបួសធ្ងន់

ខេត្តព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរបង្កឡើងដោយម៉ូតូបុកជាមួយម៉ូតូពេញទំហឹង បណ្តាលឱ្យបុរសចិន​ម្នាក់ស្លាប់និងបុរសខ្មែររងរបួសធ្ងន់ ត្រូវបានដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។

មន្ត្រីនគរបាលចរាចរណ៍ខេត្តបានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅម្តុំរ៉ារថភ្លើង កែងផ្លូវសេតេ​និងផ្លូវអូរ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។ករណីម៉ូតូបុកម៉ូតូឱ្យបុរសជនជាតិចិនម្នាក់បានស្លាប់និងបុរសខ្មែរម្នាក់រងរបួសធ្ងន់ធ្ងរនេះ សមត្ថកិច្ច​មិនទាន់ដឹងពីអត្តសញ្ញាណនៅឡើយទេ។

មន្ត្រីដដែលបានបន្តថា ជនរងគ្រោះស្លាប់ភ្លាមនិងរងរបួសធ្ងន់នោះទាំង២នាក់ប៉ះទង្គិចខ្លាំងផ្នែកក្បាល។បច្ចុប្បន្នអ្នករងរបួសកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមួយកន្លែងក្នុងក្រុងព្រះសីហនុ។ចំណែកសាកសព​ប្រគល់ឱ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ