សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យចាក់សម្លាប់សង្សាររឿងស្រឡាញ់ស្រីដូចគ្នាទៅតុលាការ

បន្ទាយមានជ័យ៖ជនសង្ស័យម្នាក់ដែលចាក់សម្លាប់ស្ត្រីជាសង្សារព្រោះរឿងប្រចណ្ឌចោទថាស្រឡាញ់ស្រីដូចគ្នា ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។

មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែធ្នូ ជនសង្ស័យឈ្មោះ ហុង ហ៊ាន អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិទំនប់ ក៥ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់កាលពីថ្ងៃទី១៥ ខែធ្នូនៅភូមិ នៅសង្កាត់ខាងលើមានករណីឃាតកម្មចាក់សម្លាប់ស្ត្រីម្នាក់ឈ្មោះ រី រឿង អាយុ២៩ឆ្នាំ ស្លាប់ភ្លាមៗនៅមុខផ្ទះ។ស្ត្រីរងគ្រោះទីកំណើតភូមិទួលពង្រ ឃុំទួលព្រំ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានស្លាកស្នាមចាក់ចំលើដើមទ្រូង១កាំបិតនិងស្នាមមុតចិញ្ចើមខាងស្តាំដល់ឆ្អឹង១កាំបិត។

ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានចុះចាប់ជនសង្ស័យ រួមទាំងវត្ថុតាងមានកាំបិតចុងស្រួច១ ហើយបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត​ដើម្បីសាកសួរ។ជនសង្ស័យឈ្មោះ ហុង ហ៊ាន បានសារភាពថា មូលហេតុដែលខ្លួនចាក់សម្លាប់​ស្ត្រីជាសង្សារ ព្រោះតែរឿងនាងបានទៅលួចស្រឡាញ់ស្រីដូចគ្នា កើតជាភ្លើងប្រចណ្ឌក៏យក​កាំបិតចាក់នាងបណ្តាលស្លាប់តែម្តង៕ដោយ៖វិចិត្រ