សន្ដិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យ៣នាក់, គ្រឿងញៀននិងអាវុធខ្លីទៅតុលាការ

បាត់ដំបង៖កម្លាំងនគរបាលស្រុកសង្កែ កាលពីល្ងាចថ្ងៃទី១៨ ខែធ្នូ បានចាប់ជនសង្ស័យ៣នាក់ រួមទាំងគ្រឿងញៀននិងអាវុធខ្លីត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមតាមនីតិវិធី។

សមត្ថកិច្ចបានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែធ្នូនេះថា កម្លាំងនគរបាលស្រុកសង្កែ បានចុះល្បាតនៅមុខរោងម៉ាស៊ីនកិនស្រូវមួយក្នុងភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បង្ក្រាបករណីគ្រឿងញៀនដោយចាប់ជនសង្ស័យបានម្នាក់។

ជនសង្ស័យឈ្មោះ ហ៊ឺង រដ្ឋមុនី អាយុ៣៥ឆ្នាំ នៅភូមិអូសទូក  ឃុំកំពង់ព្រៀង ស្រុកសង្កែ និងដកហូតវត្ថុតាងរួមមាន-ម្សៅក្រាមពណ៌សថ្លាចំនួន៧ថង់ទម្ងន់ ១,៩៩ក្រាម-ទូរសព្ទ២គ្រឿង -លុយខ្មែរចំនួន២៣.៥០០រៀល-ម៉ូតូ១គ្រឿងម៉ាកហុងដាវីនន័រ និងអាវុធខ្លីម៉ាកឡុក(LOCK19) មួយដើម បង់១ មាន៣០គ្រាប់។

តាមចម្លើយសារភាពជនសង្ស័យខាងលើ សមត្ថកិច្ចបន្តចាប់បានជនសង្ស័យ២នាក់ទៀត-ឈ្មោះ ម៉ៃ គឹមហយ  អាយុ៣០ឆ្នាំ នៅភូមិកាច់រទេះ ឃុំកំពង់ព្រៀងនិងឈ្មោះ ហេង ចិត្រាអាយុ២១ឆ្នាំ នៅភូមិរាំងក្រោល ឃុំរាំងកេសី ។វត្ថុតាងចាប់បាន៖ម្សៅក្រាមចំនួន៦ថង់ទម្ងន់១,៦០ក្រាម-ជញ្ជីងថ្លឹងគ្រឿងញៀន១-សម្ភារកែច្នៃពាក់ព័ន្ធបទល្មើសមួយចំនួននិងទូរសព្ទ២គ្រឿង៕ដោយ៖វិចិត្រ