សេដ្ឋកិច្ច

ជីប ម៉ុង លែ​ន និង​ជីប ម៉ុង រី​ថែ​ល បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​ ​គម្រោង ផាក​លែ​ន 50M ទី III និង​ផ្សារ​ទំនើប ជីប ម៉ុង 50M

​ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២២ ក្រុមហ៊ុន ជីប ម៉ុង លែ​ន និង ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល បានរួម​គ្នា​ប្រារព្ធ​កម្មវិធី​បញ្ចុះបឋម សិលា​បើក​ការដ្ឋាន​សាងសង់ គម្រោង ផាក​លែ​ន 50M ទី III និង​ផ្សារ​ទំនើបជីប ម៉ុង 50Mដែលមាន​ទីតាំង​ស្ថិតនៅ​លើផ្លូវ​ព្រៃ​ស​ចំងាយ ​ត្រឹមតែ​១០​នាទី​ពី​ច្រមុះជ្រូក​ស្ទឹងមានជ័យ បត់​ស្តាំ​តាម​ស្តុ​ប​ផ្សារ ចំការ​ដូង​។ កម្មវិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​រួមគ្នា​នេះ ធ្វើ ឡើង​ដើម្បី​ប្រកាស​ពី ការមកដល់​និង​ដំណើរការ​សាងសង់​ផ្សារ​ទំនើប ធំជាងគេ​ក្នុង​តំបន់ ជីប ម៉ុង 50M ម៉​ល ក៏ដូចជា​ត្រៀម​ប្រកាស​កម្មវិធី​បើក​លក់​ជា​ផ្លូវការ​គម្រោង​ថ្មី​ផាក​លែ​ន 50M ទី III នៅ​ដើមឆ្នាំ​២០២៣ ខាងមុខនេះ ផងដែរ ។​

គម្រោង ផាក​លែ​ន 50M ទី III នេះ​នឹង​នាំមក​ជូន​នូវ ទីតាំង​ថ្មី ប្រភេទ​ផ្ទះ​ថ្មី និង មុខងារ​ប្រើប្រាស់​កាន់តែ​សម្បូរបែប ដែល​នឹង​ធ្វើឱ្យ​អតិថិជន​ទទួលបាន​នូវ​បទពិសោធន៍ រស់នៅ​ថ្មី ដ៏​ពេញលេញ តាមរយ​:
១. សួនឧទ្យាន 50M​ដ៏​វែង​ស​ន្ឋឹ​ង មាន​ធម្មជាតិ​បៃតង​ស្រងាត់ ខ្យល់អាកាស​បរិ​សុ​ទ្ឋ​ដ៏​ស្រស់ស្រាយ ពេញ ៣៦៥ ថ្ងៃ ត្រៀម​ស្វាគមន៍​អតិថិជន​ជាស្រេច ក្រោយ​បញ្ចប់​ការសាងសង់​រួចរាល់ ១០០% ហើយ ។​
២. ក្លឹប​ហោ​ស៍ 50M ទំនើប ដែលមាន​បំរើ​ជូន​នូវ​មុខងារ​សម្បូរបែប​ប មាន​បំពាក់​ឧ​បករ​ណ៏​កីឡា​ទំនើបៗ អាង​ហែល​ទឹក​ដ៏​ស្រស់ស្រាយ និង​កន្លែងធ្វើការ​រួម​ដ៏​មាន​ផាសុកភាព គ្រោង​នឹងដាក់​ដំណើរការ​រ​បម្រើ​ជូន​អតិថិជន ក្នុងពេល​ឆាប់ៗ​នេះ​។
៣. ផ្សារ​ទំនើប ជីប ម៉ុង 50M ដែល​នឹង​ត្រូវបាន​សាងសង់​ដោយមាន​កម្ពស់ ២ ជាន់ លើ​ផ្ទៃដី​សរុប​ចំនួន ១៥០០០ ម៉ែត្រការ៉េ ជា​ផ្សារ​ទំនើប​ដ៏​ធំជាងគេ​ក្នុង​តំបន់​ចំការ​ដូង ផ្តល់ជូន​នូវ​ភាពងាយស្រួល និង ស៊ីវីល័យ​ក្នុងការ​រស់នៅ តាមរយះ​មុខងារ​កម្សាន្ត​រួមមាន​៖ រោងភាពយន្ត ផ្សារ​ទំនើប ហាង​លក់ទំនិញ កន្លែង​ញ៉ាំ​អាហារ​និង​ភេសជ្ជៈ​ឆ្ងាញ់ៗ និង​ហាង​សម្លៀកបំពាក់ ដែល​នឹងមាន​ម៉ាក​យីហោ​ល្បីៗ ជាច្រើន​ទៀត​។​

ជាមួយនឹង​មហាវិថី ឈុន គង់ ដ៏​ថ្មី​សន្លាង ១ ខ្សែ មាន​ចម្ងាយ ៥ គីឡូ​ម៉ែត និង​ទទឹង ៥០ ម៉ែត ផ្សារភ្ជាប់​តំបន់​ចម្ការ​ដូង ទៅកាន់​ផ្លូវជាតិ​លេខ​២ កាត់​តាមផ្លូវ ៦០ ម៉ែត្រ ពិតជា​ធ្វើអោយ​គម្រោង ផាក​លែ​ន 50M កាន់់តែ​កៀក​បង្កើយ មាន​ផ្លូវ​ខ្វាត់ខ្វែង ក្លាយជា​តំបន់​ដ៏​មាន​សក្កា​នុព​ល​ខ្លាំង​សម្រាប់​ការរស់នៅ និង​ប្រកប​អាជីវកម្ម​គ្រប់​ប្រភេទ ។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង ជីប ម៉ុង លែ​ន សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក @chipmongland ឬ ទាក់ទង​ផ្នែក​លក់ តាមរយៈ​លេខ​ទូរស័ព្ទ​៖ 𝟎𝟔𝟏 𝟗𝟗𝟕 𝟖𝟖𝟖 និង​តាម​តេ​ឡេ​ក្រាម t.me/chipmongland​។
​សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង ការជួល​ទីតាំង​ផ្សារ​ទំនើប ជីប ម៉ុង 50M សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក @chipmongretails ឬ តាមរយៈ​លេខ​ទូរស័ព្ទ​៖ 070 822 822 ឬ 096 888 9 888 និង​តាម​តេ​ឡេ​ក្រាម t.me/Chipmongretails​៕