សន្ដិសុខសង្គម

ខ្យល់រដូវរំហើយបក់បោកបង្កប៉ះពាល់ជាង២ពាន់គ្រួសារនិងជាង២ពាន់ខ្នងផ្ទះ

ខេត្តព្រះសីហនុ៖គិតមកត្រឹមថ្ងៃត្រង់ថ្ងៃទី១៩ ខែធ្នូនេះ ខ្យល់ព្យុះរដូវរំហើយក្នុងខេត្តព្រះសីហនុ​បានបង្កផលប៉ះពាល់ជាង២ពាន់គ្រួសារ ខូចខាតជាង២ពាន់ខ្នងផ្ទះនិងមនុស្សរបួស៥នាក់។

មន្ត្រីអាជ្ញាធរខេត្តបានឱ្យដឹងថា ជុំវិញករណីគ្រោះធម្មជាតិដោយខ្យល់ព្យុះរដូវរំហើយក្នុងខេត្តព្រះសីហនុ បានកើតឡើងកាលពីថ្ងៃ១៨ ខែធ្នូនោះ បានប៉ះពាល់ដល់លំនៅស្ថានប្រជាពលរដ្ឋតាម​បណ្តាស្រុកនិងក្រុងមួយចំនួន។១-ស្រុកព្រៃនប់ ប៉ះពាល់ចំនួន២.០៤៨គ្រួសារ។ ក្នុងនោះរបើកដំបូលផ្ទះចំនួន២.០១៩ខ្នង-បាក់រលំផ្ទះ២៩ខ្នង មនុស្សរងរបួស៥នាក់។

២-ស្រុកកំពង់សីលា ប៉ះពាល់ចំនួន២០គ្រួសារ ដោយខូចខាតរបើកដំបូលផ្ទះចំនួន២០ខ្នង។៣-ក្រុងកោះរ៉ុង ប៉ះពាល់ចំនួន៣គ្រួសារ ខូចខាតរបើកដំបូល៣ខ្នងផ្ទះ។សរុបទូទាំងខេត្តព្រះសីហនុ ប៉ះពាល់ពលរដ្ឋចំនួន២.០៧១គ្រួសារ រួមទាំងប៉ះពាល់ខូចខាតសំណង់និងហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈមួយចំនួនទៀត៕ដោយ៖វិចិត្រ