សន្ដិសុខសង្គម

កំពុងស៊ើបអង្កេតភ្លើងឆេះផ្ទះ​អស់៣ខ្នង រួមសម្ភារទាំងស្រុងនិង​របួស៣នាក់

ភ្នំពេញ៖អគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅបានបំផ្លាញផ្ទះចំនួន៣ខ្នង ជាមួយសម្ភារជាច្រើនអស់ទាំងស្រុង និងមនុស្ស៣នាក់រងរបួស សមត្ថកិច្ចកំពុងស៊ើបអង្កេតក្នុងករណីនេះ។

គ្រោះអគ្គិភ័យដែលឆាបឆេះបំផ្លាញផ្ទះអស់ចំនួន​៣ខ្នងនិងសម្ភារអស់ទាំងស្រុង​នេះនៅភូមិឫស្សីកែវ​ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ​កាលពីថ្ងៃទី១៨​ ខែធ្នូ​​។មន្ត្រីនគរបាលក្នុងប្រតិបត្តិការជួយ សង្គ្រោះបានឱ្យដឹងថា ករណីអគ្គិភ័យនេះ​បានកើតឡើងមិនទាន់ដឹងមូលហេតុនៅឡើយ ដោយសមត្ថកិច្ចបានប្រើរថយន្តបាញ់ទឹកចំនួន​២៨គ្រឿងដើម្បីពន្លត់។

ចំពោះគ្រោះអគ្គិភ័យឆេះផ្ទះអស់ចំនួន​៣ខ្នងទាំងស្រុង ​ជាប្រភេទ​ផ្ទះថ្មក្រោមឈើលើ​ ដែលមានទំហំ​៩ម៉ែត្រ​គុណ១២ម៉ែត្រ,​ម៉ូតូចំនួន​២គ្រឿង, ផាស្អេប​ចំនួន​១គ្រឿង និងសម្ភារប្រើប្រាស់ជាច្រើន។ហេតុការណ៍នេះ​ផ្នែកជំនាញកំពុងបើកការស្រាវជ្រាវរកមូលហេតុក្នុងករណីឆេះនេះ៕ដោយ៖វិចិត្រ