សន្ដិសុខសង្គម

សមត្ថកិច្ចចាប់ខ្លួនមេខ្លោងកាប់រានដីរដ្ឋ ២នាក់បញ្ជូនទៅតុលាការ

បាត់ដំបង÷ មេខ្លោងកាប់រានដីព្រៃរបស់រដ្ឋចំនួន ២នាក់ ត្រូវបានសមត្ថកិច្ចជំនាញចុះឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការអនុវត្តទោស។

លោកវរសេនីយ៍ឯក  ប៉ាង  ហៀង  អធិការនគរបាលស្រុកគាស់ក្រឡ  បានប្រាប់ឲ្យដឹងថា÷ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ  សាត  គឹមសាន  ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង  នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២២នេះ កម្លាំងជំនាញបាននាំខ្លួនមនុស្ស ២នាក់ជាមេខ្លោង បញ្ជូនទៅតុលាការដើម្បីអនុវត្តទោសពីបទកាប់ទន្រ្ទានយកដីរដ្ឋខុសច្បាប់ម្តងហើយម្តងទៀត ប្រព្រឹត្តនៅត្រង់ចំណុចភ្នំស្នរ  ភូមិតានួត  ឃុំព្រះផុស  ស្រុកគា ស់ក្រឡ  ខេត្តបាត់ដំបង។

ជនដែលពាក់ព័ន្ធខាងលើឈ្មោះមឿន រឿន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរធ្វើស្រែ និងម្នាក់ទៀតឈ្មោះវ៉ិត សាមឿន ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរធ្វើស្រែ ទាំង ២នាក់មានទីលំនៅក្នុងភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ។

បច្ចុប្បន្នកម្លាំងនគរបាលការិយាល័យជំនាញបាននាំខ្លួន និងបញ្ជូនសំណុំរឿងនេះទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងអនុវត្តតាមនីតិវិធី៕

ដោយ: ព្រះអង្គខ្មៅ