អន្តរជាតិ

FIFA  បដិសេធ ក្រោយហ្សេឡិនស្គីចង់បង្ហាញមុខនៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ

គណៈកម្មាធិការរៀបចំការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ២០២២ បានបដិសេធសំណើ​មេដឹកនាំអ៊ុយក្រែនហ្សេឡិនស្គី ដែលចង់បង្ហាញមុខមុនការប្រកួតផ្តាច់ព្រ័ត្រថ្ងៃអាទិត្យ។

យោងតាមសេចក្តីរាយការណ៍ដោយបណ្តាញសារព័ត៌មាន CNN បានឲ្យដឹងថា FIFA បានច្រានចោល​ពិតមែនចំពោះការស្នើសុំបង្ហាញមុខជាសាធារណៈរបស់លោកប្រធានាធិបតីហ្សេឡិនស្គីរបស់អ៊ុយក្រែន នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រថ្ងៃអាទិត្យរវាងក្រុមជម្រើសជាតិប្រទេសអាហ្សង់ទីន និងប្រទេសបារាំង។ សេចក្តីរាយការណ៍មិនបានបញ្ជាក់ពីហេតុផលរបស់ FIFA នោះទេ តែបាននិយាយថា ក្រោយទទួលបាន​ដំណឹងនេះ លោកហ្សេឡិនស្គីភ្ញាក់ផ្អើលយ៉ាងខ្លាំង មិននឹកស្មានថា FIFA នឹងធ្វើដូច្នេះដាក់ខ្លួន។

ចាប់តាំងពីមានសង្រ្គាមមក លោក Volodymyr Zelensky តែងតែទទួលបានសិទ្ធិក្នុងការបង្ហាញខ្លួន​រៀបរាប់ពី​ស្ថានភាពប្រទេសជាបន្តបន្ទាប់ក្នុងអំឡុងកិច្ចប្រជុំសំខាន់ៗរបស់សម្ព័ន្ធប្រទេសអន្តរជាតិ ដូចជាកិច្ចប្រជុំណាតូជាដើម។ តែយ៉ាងណា គេបានកត់សម្គាល់ថា លោកក៏ត្រូវបានច្រានចោលផងដែរ ដូចជានៅក្នុងកិច្ចប្រជុំអាស៊ានកំពូលឆ្នាំ២០២២នេះ៕

ប្រភព៖ ​ CNN

ប្រភពរូប៖CNN
ប្រែសម្រួល៖សុខ តុលា