អន្តរជាតិ

អ្នកកាសែតដែលជាប់ពន្ធនាគារនៅទូទាំងពិភពលោកទទួលបានកំណត់ត្រាថ្មី

ប្រែសម្រួល៖សហការី

យោងតាមអង្គការ RFS បានឲ្យដឹងថាចំនួនអ្នកកាសែតដែលកំពុងជាប់ពន្ធនាគារនៅជុំវិញពិភពលោកបានជាប់កំណត់ត្រាថ្មីមួយ យោងតាមតួលេខប្រចាំឆ្នាំរបស់អង្គការឃ្លាំមើលសេរីភាពអ្នកសារព័ត៌មាន អង្គការអ្នកកាសែតឥតព្រំដែន (Reporters Sans Frontieres ឬ RSF)។

អ្នកជំនាញផ្នែកប្រព័ន្ធព័ត៌មានចំនួនសរុបដល់ទៅ ៥៣៣ នាក់បាននឹងកំពុងដាប់ពន្ធនាគារនៅក្នុងឆ្នាំ ២០២២ គេបានរកឃើញថាមានការកើនឡើងលើសពី ៤៨៨ នាក់កាលពីឆ្នាំមុន ដោយយោងតាមការពិនិត្យសាឡើងវិញប្រចាំឆ្នាំរបស់អង្គការ RSF ហើយបានចេញផ្សាយកាលពីថ្ងៃពុធ។

ចំនួនសរុបប្រចាំឆ្នាំចាប់តាំងពីឆ្នាំ ១៩៩៥ បានចេញផ្សាយដោយអង្គការឃ្លាំមើលដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស គេបាននិយាយថា “ច្រើនជាងមួយភាគបួននៃពួកគេត្រូវបានជាប់គុកក្នុងអំឡុងឆ្នាំនិមួយៗ” ។

ជាងពាក់កណ្តាលនៃចំនួនសរុបត្រូវបានជាប់ពន្ធនាគារក្នុងប្រទេសចំនួនប្រាំដូចជាប្រទេសចិនដែលនៅតែមាន “អ្នកទោសអ្នកកាសែតច្រើនជាងគេបំផុតលើពិភពលោក” គឺមានដល់ទៅ ១១០​នាក់ បន្ទាប់មកគឺ មីយ៉ាន់ម៉ា (៦២) អ៊ីរ៉ង់ (៤៧) វៀតណាម (៣៩) និងបេឡារុស្ស (៣១) ។

អង្គការនេះបានរកឃើញថា ការបង្រ្កាបលើបាតកររបស់អ៊ីរ៉ង់បានធ្វើឲ្យចំនួនអ្នកកាសែតដែលជាប់គុកនៅទូទាំងពិភពលោកកើនឡើងដល់កម្រិតកំពូលមួយ។

ក្នុងចំណោមអ្នកកាសែតចំនួន ៤៧ នាក់ដែលកំពុងជាប់ពន្ធនាគារក្នុងប្រទេសអ៊ីរ៉ង់មាន ៣៤ នាក់ត្រូវបានចាប់ខ្លួនតាំងពីមានផ្ទុះការតវ៉ានៅក្នុងខែកញ្ញាពាក់ព័ន្ធនឹងការស្លាប់របស់ Mahsa Amini នៅក្នុងមន្ទីរឃុំឃាំង នាងមានអាយុ ២២ ឆ្នាំហើយនាងត្រូវបានគេចាប់ខ្លួនពីបទរំលោភលើការស្លៀកពាក់ដ៏តឹងរឹងរបស់ប្រទេស។

ប្រទេសអ៊ីរ៉ង់ ជាប្រទេសតែមួយគត់ដែលមិនបានជាប់ក្នុងបញ្ជីកាលពីឆ្នាំមុន ហើយក៏ជាប្រទេសមួយក្នុងចំណោមប្រទេសទាំងបីដែលមានអ្នកទោសជាអ្នកសារព័ត៌មានច្រើនជាងគេ បូករួមទាំងប្រទេសចិន និងមីយ៉ាន់ម៉ា។

យោងតាមអង្គកា ​​RSF បានឲ្យដឹងថា ប្រទេសចិនមានបុគ្គលិកសាព័ត៌មានច្រើនជាងគេនៅជាប់ក្នុងពន្ធនាគារ។ រួមទាំងហុងកុង បុគ្គលិកប្រព័ន្ធសាព័ត៌មានចំនួន ១១០នាក់កំពុងជាប់ឃុំនៅក្នុងពន្ធនាគារទីនោះ។

អង្គការRSF បាននិយាយថា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រព័ន្ធសារព័ត៌មានគឺជា “បទល្មើសព្រហ្មទណ្ឌយ៉ាងមានប្រសិទ្ធភាព” ចាប់តាំងពីមានរដ្ឋប្រហារយោធានៅក្នុងឆ្នាំ ២០២១ មានអ្នកកាសែតចំនួន ៦២នាក់កំពុងជាប់ក្នុងពន្ធនាគារ។

បុគ្គលិកក្នុងប្រព័ន្ធសារព័ត៌មានចំនួន ១៨ នាក់ រួមទាំងប្រាំបីនាក់មកពីប្រទេសអ៊ុយក្រែន ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសរុស្ស៊ី ហើយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យទាំងមូលត្រូវបានហាមឃាត់។

លោក Christophe Deloire អគ្គលេខាធិការរបស់អង្គកា RSF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “របបផ្តាច់ការនិយមកំពុងជួយបំពេញតួលេខពន្ធនាគាររបស់ពួកគេឲ្យកើនឡើងបានឆាប់ជាងពេលណាៗទាំងអស់ ដោយសារចាប់អ្នកកាសែតដាក់ពន្ធនាគារ” ។

មាន​ជាង​មួយ​ភាគ​បី​នៃ​បុគ្គលិក​ក្នុងប្រព័ន្ធ​សារព័ត៌មាននៅ​ជាប់ក្នុង​ពន្ធនាគារ​​ទូទាំង​ពិភពលោក​ត្រូវ​បាន​កាត់ទោស។ ចំណែក​២​ភាគ​៣​ដែល​នៅ​សល់កំពុងបន្ត​ជាប់ក្នុង​ពន្ធនាគារ​ដោយ​មិនមាន​ការ​កាត់​ទោស។

អង្គការRSF បាននិយាយថា “ពួកគេបានរង់ចាំការកាត់ក្តីអស់រយៈពេលជាង ២០ ឆ្នាំមកហើយ” ។

អ្នកកាសែតចំនួន ៥៧ នាក់ត្រូវបានសម្លាប់ ដោយសារសង្គ្រាមនៅអ៊ុយក្រែន ចំនួននេះបានកើនឡើងពី ៤៨ នាក់ ទៅ ៥០ នាក់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។

អ្នកកាសែត ៨ នាក់ត្រូវបានសម្លាប់ដោយសារាយការណ៍អំពីសង្គ្រាម ក្នុងនោះ ៥ នាក់មកពីប្រទេសមិនមិនមានការពាក់ព័ន្ធនឹងសង្គ្រាម។

អង្គការRSF បាននិយាយថាជិត ៨០ ភាគរយនៃអ្នកជំនាញប្រព័ន្ធសារព័ត៌មានត្រូវបានគេសម្លាប់នៅជុំវិញពិភពលោកក្នុងឆ្នាំ ២០២២ ហើយត្រូវបាន “កំណត់គោលដៅដោយចេតនាទាក់ទងនឹងការងាររបស់ពួកគេ ឬរឿងរ៉ាវដែលពួកគេកំពុងតាមដាន” ដូចជាករណីឧក្រិដ្ឋកម្ម និងអំពើពុករលួយជាដើម។

ចំនួនអ្នកកាសែតស្រីជាប់នៅក្នុងពន្ធនាគារក៏មានកម្រិតខ្ពស់ផងដែរនៅទូទាំងពិភពលោកដែលមានការកើនឡើងពី ៦០ ទៅ ៧៨ នាក់គិតចាប់តាំងពីឆ្នាំ ២០២១ ដោយសារអ្នកបំរើការងារក្នុងអាជីពមួយនេះមានចំនួនកាន់តែច្រើនឡើង។

កាល​ពី​ថ្ងៃ​ចន្ទអង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ផ្តល់​រង្វាន់​ដល់អ្នកសារព័ត៌​អ៊ីរ៉ង់ Narges Mohammadi ដែលមានសេចក្តី​ក្លាហាន​ហើយ​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​ម្តង​ហើយ​ម្តង​ទៀត​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ។

អង្គការRSF បាន​ថ្លែង​ថា អ្នក​កាសែត​ដែល​ជាប់​គុក​បី​ភាគ​បួន​ច្រើនមកពី​​អាស៊ី និង​មជ្ឈិមបូព៌ា។

លោក Deloire បាននិយាយថា កំណត់ត្រាថ្មី “បញ្ជាក់ពីតម្រូវការបន្ទាន់ដ៏មានសារសំខាន់ក្នុងការទប់ទល់នឹងរដ្ឋាភិបាលដ៏មហាអសីលធម៌ទាំងនេះ និងដើម្បីពង្រីកសាមគ្គីភាពដ៏សកម្មរបស់យើងជាមួយអ្នករាល់គ្នាដែលមានឧត្តមគតិស្នេហាសេរីភាពសារព័ត៌មាន ឯករាជ្យភាព និងពហុនិយម”៕

ប្រភព អាល់ហ្សាហ្សឺរ៉ា