សន្ដិសុខសង្គម

ស្ត្រីម្នាក់ស្លាប់ក្នុងបន្ទប់ទឹក,ឆ្កែ២ក្បាលងាប់ក្នុងរបង ធុំក្លិនស្អុយទើបភ្ញាក់ផ្អើល

ភ្នំពេញ​៖​ស្ត្រីម្នាក់ស្លាប់ក្នុងបន្ទប់ទឹក និងឆ្កែ២ក្បាលបានងាប់ក្នុងរបងផ្ទះរហូតជះធុំក្លិនស្អុយ ទើបអ្នកភូមិបង្កការភ្ញាក់ផ្អើលនិងរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យ។ហេតុការណ៍​នេះបានកើតឡើងនៅភូមិព្រៃជីសាក់​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ស្ត្រីដែលស្លាប់ឈ្មោះសុខ​ វណ្ណា​ អាយុ៧០ឆ្នាំ​ អត់មានបងប្អូន​ស្នាក់នៅផ្ទះជួលជាមួយទេ។ចំណែកឆ្កែ២ក្បាលដែលស្ត្រីនោះចិញ្ចឹមក៏បានងាប់ដែរ ។

ម្ចាស់ផ្ទះបានឱ្យដឹងថា​ កាលពីសប្តាហ៍​កន្លងទៅ គាត់បានទូរសព្ទមកស្ត្រីដែលស្លាប់នោះដែរ តែគ្មានអ្នកលើក។ ម្ចាស់ផ្ទះបានបន្តថា មកដល់ថ្ងៃកើតហេតុ គាត់ក៏បានមកមើលឃើញ ចាក់សោរបងជាប់ខាងក្នុងនិងមានក្លិនស្អុយ។ដោយមានការសង្ស័យក៏វាយសោចូលទៅមើល ឃើញសត្វឆ្កែ២ក្បាលងាប់។ពេលនោះគាត់ចូលទៅមើលក្នុងបន្ទប់ទឹកក៏ឃើញស្ត្រីរូបនោះស្លាប់ បាត់ទៅហើយ និងមានសភាពស្អុយរលួយ ទើបគាត់រាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យ។

ក្រោយមកក្រុមជំនាញបានសន្និដ្ឋានថា ស្ត្រីរូបនេះស្លាប់សង្ស័យមកពីខ្យល់គរ ហើយដួល ពេលចូលបន្ទប់ទឹក​។ចំណែកឆ្កែ២ក្បាលងាប់នោះអាចដោយសារអត់អាហារយូរថ្ងៃ។សពត្រូវបានសមត្ថកិច្ចដឹកយកទៅបូជានៅវត្តស្ទឹងមានជ័យ៕ដោយ៖វិចិត្រ