អន្តរជាតិ

UN៖គ្រាប់ធញ្ញជាតិជាង ១៤ លានតោនត្រូវបាននាំចេញពីប្រទេសអ៊ុយក្រែនក្រោមកិច្ចព្រមព្រៀងសមុទ្រខ្មៅជាមួយរុស្ស៊ី

អង្គការសហប្រជាជាតិបានបញ្ចេញរបាយការណ៍ថ្មីថា ចាប់តាំងពីមានកិច្ចព្រមព្រៀងសមុទ្រខ្មៅ​ជាមួយរុស្ស៊ីមក គ្រាប់ធញ្ញជាតិអ៊ុយក្រែនជាង១៤លានតោនត្រូវបាននាំចេញទៅទីផ្សារសកលលោក។

នេះដោយយោងតាមការបញ្ជាក់របស់លោកស្រី Rebeca Grynspan ប្រធានទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍ UNCTAD របស់អង្គការសហប្រជាជាតិ ដែលបានជួយឈ្មួញកណ្តាល គំនិតផ្តួចផ្តើម​គ្រាប់ធញ្ញជាតិសមុទ្រខ្មៅ (BSGI)។ លោកស្រីបានមានប្រសាសន៍នៅទីក្រុងហ្សឺណែវថា ទីភ្នាក់ងារបានកាត់បន្ថយតម្លៃអាហារពិភពលោក ក្នុងរយៈពេលប្រាំពីរខែជាប់គ្នាមកហើយ។  “យើងបានជួយជ្រោមជ្រែងនាំចេញធញ្ញជាតិអ៊ុយក្រែនលើសពី ១៤ លានតោនហើយនៃអាហារដែល​បានចេញមកតាមរយៈគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ”។ លោកស្រីបន្តថា “បរិមាណដែលយើង​កំពុងនិយាយនេះ គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់ទីផ្សារអន្តរជាតិ”។

សូមរំលឹកថា កិច្ចព្រមព្រៀងចំនួនពីរ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ ត្រូវបាន​ចុះហត្ថលេខា​នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២២ មួយក្នុងចំណោម ក៏មិនបានលំអៀងទៅលើតែ​អ៊ុយក្រែន​នាំចេញតែធញ្ញជាតិអ៊ុយក្រែនដែរ ពោលគឺ បានសំដៅជួយសម្រួលដល់ការនាំចេញអាហារ និងជីរបស់រុស្ស៊ី ដែលត្រូវបានលើកលែងពីទណ្ឌកម្មរបស់លោកខាងលិច៕

ប្រភព៖ ​ ALJAZEERA

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា