សន្ដិសុខសង្គម

នាំស្ត្រីអ្នកជំនួញម្នាក់ទៅសួរបន្ថែម ក្រោយពីតុលាការចេញដីកាឃុំចំនួន៤ រឿងសែកស្អុយ

ភ្នំពេញ៖ព្រឹកថ្ងៃទី១៦ ខែធ្នូ តុលាការភ្នំពេញបានចេញដីកាបង្គាប់ឱ្យមន្ត្រីពន្ធនាគារ PJ នាំខ្លួនជនត្រូវចោទឈ្មោះ ពេជ្រ ស្រីមុំ មកសួរបន្ថែម ក្រោយពីឃុំជិត១ខែរឿងចេញសែកស្អុយ។

មន្ត្រីតុលាការបានឱ្យដឹងថា ចៅក្រមស៊ើបសួរកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួនចំនួន៤ក្នុងថ្ងៃតែមួយលើស្ត្រីអ្នកជំនួញហាយសូម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទចេញសែកស្អុយក្នុងទឹកប្រាក់រាប់លានដុល្លារ។ស្ត្រីត្រូវចោទឈ្មោះពេជ្រ ស្រី មុំ អាយុ ៣៥ឆ្នាំ ជាពាណិជ្ជករ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ស្ត្រីអ្នកជំនួញហាយសូរូបនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា នៅផ្លូវ ដាវីន បុរីវរជន ក្នុងកោះពេជ្រ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន។ ការឃាត់ខ្លួននោះគឺធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា​រាជធានីភ្នំពេញ៕ដោយ៖វិចិត្រ