អន្តរជាតិ

ជោគវាសនារបស់តៃវ៉ាន់ស្ថិតនៅក្នុងវិបត្តិសង្គ្រាមជាច្រើនឆ្នាំ

ប្រែសម្រួល៖ សហការី

គេបានឭសំឡេងម៉ាស៊ីនយន្តហោះបន្លឺឡើងធ្វើឲ្យមានការរំខានពាសពេញក្រុង Taichung ដែលគ្របតណ្តប់លើសំឡេងកកស្ទះចរាចរណ៍នៅក្នុងទីក្រុង គេឃើញមានហ្វូងយន្តហោះចម្បាំង F-១៦ បានបន្តសំកាំងបំពងសំឡេងម៉ាស៊ីនទ្រហឹងអ៊ីងកងជះលើដំបូលអគារទើសមេឃនៃទីក្រុងមួយនេះ។

យន្តហោះទាំងនោះបានបាត់ខ្លួនភ្លាមៗដោយសារមានផ្សែងអព្ទបក់បោកមកលើវា ដែលជារឿយៗគេបានឃើញផ្សែងអព្ទទាំងនេះបក់បោកពេញផ្ទៃមេឃជុំវិញទីក្រុងធំទីពីររបស់ប្រទេសតៃវ៉ាន់។

នេះជាសញ្ញាឲ្យដឹងថាហ្វូងយន្តហោះចម្បាំងតៃវ៉ាន់កំពុងបោះពួយរឆ្ពោះទៅកាន់ភាគខាងលិចនៃដែនសមុទ្រ ដែលជាកន្លែងហ្វូងយន្តហោះយោធាចិនបានហោះចូលលុកលុយក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសតៃវ៉ាន់ (ADIZ) នឹងតាមច្រកសមុទ្រតៃវ៉ាន់។

នៅក្នុងខណៈពេលដែលអតីតប្រធានសភារបស់សហរដ្ឋអាមេរិកលោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់កាលពីថ្ងៃទី ២ ខែសីហា ភាពតានតឹងរវាងកោះដែលមានរដ្ឋបាលគ្រប់គ្រងដោយខ្លួនឯង ជាមួយនឹងប្រទេសចិនបានឡើងកំដៅកាន់តែខ្លាំង ទីក្រុងប៉េកាំងដែលជាអ្នកអះអាងទាមទារយកកោះតៃវ៉ាន់ធ្វើជាកម្មសិទ្ធិរបស់ខ្លួននៅក្នុងរយៈពេលប៉ុន្មានខែនេះហើយបើគេគិតចាប់តាំងពីពេលនោះមក ចិនបានបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួនចូលលុកលុយកាន់តែជ្រៅទៅៗក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) របស់តៃវ៉ាន់។ .

Soldiers with face masks to protect them from coronavirus disease (COVID-19) at a military base camp in Tainan, Taiwan, April 9, 2020. REUTERS/Ann Wang

មេចុងភៅ និងជាអតីតទាហាន Hsin Song ក្នុងអាយុ ២៧ ឆ្នាំបានឈប់នៅតាមផ្លូវ ហើយសម្លឹងទៅទិសខាងជើងដែលមានផ្ទៃមេឃងងិតគាត់បានខិតខំរកមើលហ្វូងយន្តហោះ F-១៦ ។ នាងមិនខ្វល់នឹងការបំពងសំឡេងម៉ាស៊ីនរបស់យន្តហោះដែលហោះហើរនៅលើទីក្រុង Taichung នោះទេ។ផ្ទុយទៅវិញ៖ “ ខ្ញុំមានអារម្មណ៍កាន់តែជឿជាក់បន្ទាប់ពីបានឃើញថាអ្នកប្រយុទ្ធរបស់យើងបានត្រៀមខ្លួនរួចរាល់ដើម្បីបញ្ឈប់យន្តហោះចិន” ហោះចូលលុកលុយក្នុងដែនអាកាសរបស់យើង។

ចាប់តាំងពីរុស្ស៊ីបានចូលឈ្លានពានប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក លោក Hsin Song ត្រូវបានគេជឿជាក់ថា ប្រទេសចិនដែលមិនព្រមបោះបង់ការប្រើប្រាស់កម្លាំងដើម្បីកាន់កាប់កោះនេះ អាចនឹងប្រព្រឹត្តដូចគ្នាជាមួយតៃវ៉ាន់។

នាងជឿថា វាមិនមានត្រឹមតែកងកម្លាំងទ័ពអាកាសរបស់តៃវ៉ាន់នោះទេដែលត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ដើម្បីទប់ទល់នឹងចិននោះ។”ប្រជាជនតៃវ៉ាន់ទាំងអស់ត្រូវតែត្រៀមខ្លួនឲ្យបានរួចរាល់” ផងដែ។

ការគំរាមកំហែងនៃសង្គ្រាម

Hsin Song មានគំនិត្យខុសគ្នាឆ្ងាយពីអ្នកដទៃដែលមានការព្រួយបារម្ភអំពីផែនការរបស់ចិនលើតៃវ៉ាន់។

បើតាមការស្ទង់មតិបានឲ្យឃើញថា ទាំងអ្នកជំនាញលើបញ្ហាច្រកសមុទ្រ និងប្រជាជនតៃវ៉ាន់ សុទ្ធតែមានការព្រួយបារម្ភដូចគ្នាទាំងអស់។

ក្រសួងការពារជាតិសហរដ្ឋអាម៉េរិកបានថ្លែងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីអំណាចយោធារបស់ប្រទេសចិនដែលបានចេញផ្សាយនៅក្នុងខែវិច្ឆិកាបានវាយតម្លៃលើចំណាត់ថ្នាក់ប្រទេសចិនថាជា ប្រភពនៃ “បញ្ហាប្រឈមជាប្រព័ន្ធដែលបង្កឲ្យមានផលវិបាកបំផុតលើបញ្ហាសន្តិសុខជាតិ និងលើការបើកលំហ  និង ប្រពន្ធសេរី ក្នុងប្រពន្ធអន្តរជាតិ ” ។

Fang-Yu Chen គឺជាជំនួយការសាស្រ្តាចារ្យមកពីសកលវិទ្យាល័យ Soochow ក្នុងទីក្រុងតៃប៉ិ ដែលបានធ្វើការស្រាវជ្រាវលើផ្នែកទំនាក់ទំនងនយោបាយរវាងតៃវ៉ាន់ នឹងប្រទេសចិន ព្រមទាំងសហរដ្ឋអាមេរិកផងដែរ។ បើយោងទៅតាមគាត់ ឃើញថាភាពតានតឹងកាន់តែរាលដាលឡើងដែលចិនបានបង្កឲ្យមានគុណវិបត្តិដ៏ធ្ងន់ធ្ងរមកលើតៃវ៉ាន់។

Fang-Yu បានថ្លែងថា “ការបំភិតបំភ័យរបស់ចិនលើកោះតៃវ៉ាន់បានកើនឡើងគួរឲ្យបារម្ភបំផុតក្រោយការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ក្នុងឆ្នាំ ២០១៦ ហើយបានបន្តឡើងកំដៅរហូតមកទល់នឹងពេលនេះ ជាមួយនឹងការធ្វើសមយុទ្ធយោធាដ៏ធំសម្បើមហ៊ុមព័ទ្ធកោះតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ Nancy Pelosi នៅដើមខែសីហា”។ នេះជាសំដីរបស់   Fang-Yu Chen ។

“នៅក្នុងអំឡុងពេលនេះ ក៏មានការបំផ្លិចផ្លាញប្រព័ន្ធសេរីរបស់ក្រុងហុងកុងក្នុងឆ្នាំ ២០១៩ និង ២០២០ ក៏ដូចជាការលុកលុយរបស់រុស្សីចូលទឹកដីអ៊ុយក្រែន បានបង្ហាញឲ្យប្រជាជនតៃវ៉ាន់ឃើញថា ព្រឹត្តិការណ៍មួយចំនួនកន្លងមកត្រូវបានគេគិតថាវាកើតឡើងដោយមិននឹកស្មានដល់ទាល់តែសោះ”។

ដោយបារម្ភថាមិនអាចប៉ាន់ស្មានស្ថានការណ៍ជាមុន ស្ថាប័នឯកជន និងពួកតារាសម្ដែងតៃវ៉ាន់បានយកបញ្ហាទាំងនេះមកគិតល្អិតល្អន់ក្នុងលក្ខខណ្ឌរៀបចំខ្លួនឲ្យរួចរាល់សម្រាប់សង្គ្រាមតៃវ៉ាន់។ក្នុងចំណោមនោះក៏មានមហាសេដ្ឋីម្នាក់គឺលោក Robert Tsaoដែលតែងរកស៊ីមិនសូវត្រឹមត្រូវ។

លោក Tsao ដែលតែងតែរិះគន់ការប្រព្រឹត្តរបស់បក្សកុម្មុយនិស្តចិន គឺជាអ្នកនយោបាយតៃវ៉ាន់ដែលនិយាយមិនសំចៃមាត់លើឥរិយាបទចិនចំពោះតៃវ៉ាន់ដោយប្រើពាក្យដ៏សែនគំរោះគំរើយ ហើយតែងតែដៀលអ្នកនយោបាយតៃវ៉ាន់ថានៅស្ទើរពេកក្នុងការទប់ទល់ជាមួយនឹងចិន។

ងាកមកនិយាយពីការបោះឆ្នោតថ្នាក់មូលដ្ឋាននៅតៃវ៉ាន់កាលពីខែមុន ដែលធ្វើឲ្យគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) កំពុងកាន់អំណាចទទួលបរាជ័យយ៉ាងខ្លាំងដែលជាការព្រមានថា ជ័យជម្នះសម្រាប់គណបក្ស Kuomintang (KMT) អាចរារាំងកិច្ចខិតខំប្រឹងប្រែងដើម្បីស្នើសុំអាវុធទំនើបៗពីអាម៉េរិកសម្រាប់ការពារតៃវ៉ាន់ ។

ប៉ុន្តែលោក Tsao មិនមែនជាសត្វប្រមាញ់របស់ចិននោះទេ។

គាត់ពិតជាបានលាសញ្ជាតិតៃវ៉ាន់នៅក្នុងឆ្នាំ ២០១១ ហើយបានផ្តូទៅសញ្ជាតិសិង្ហបុរីវិញដោយសារគាត់តវ៉ាលើកាបង្កើតច្បាប់រារាំងក្រុមហ៊ុនអេឡិចត្រូនិករបស់គាត់គឺក្រុមហ៊ុន United Microelectronics Corporation (UMC) ពីការដាក់ទុនវិនិយោគនៅក្នុងប្រទេសចិន។ គ្រានោះ លោកក៏ជាអ្នកតស៊ូមតិ សម្រាប់ការបង្រួបបង្រួមតៃវ៉ាន់ក្នុងកាលៈទេសៈត្រឹមត្រូវជាមួយនឹងចិន ។

ត្រៀមខ្លួនរួចជាស្រេច’

យោងតាម Chen មកពីសាកលវិទ្យាល័យ Soochow ការបង្រៀនជនស៊ីវិលស្តីពីការត្រៀមខ្លួនសម្រាប់សង្រ្គាមកំពុងតែមានការកើនឡើង។ ក៏ប៉ុន្តែមកទល់នឹងពេលថ្មីៗនេះ មានមនុស្សតិចណាស់ដែលត្រូវបានគេជ្រើសរើស។

Kuma Academy បានបើកថ្នាក់បណ្តុះបណ្តាលលើកដំបូងរបស់គាត់តាំងពីដើមខែកញ្ញាមកម្លេះ។

ចំណែកលោក Ho បានថ្លែងថា “នៅពេលដែលយើងបើកបង្រៀនតាមអ៊ីនធឺណិតនៅថ្នាក់រៀនរបស់យើងប៉ុន្មានថ្ងៃនេះ កាចុះឈ្មោះតាមអ៊ីនធឺណិតប្រើពេលតែពីរបីម៉ោងប៉ុណ្ណោះគឺទទួលបានមនុស្សពេញតាមការកំណត់តែម្តង” ។

ពួកគេគ្រោងនឹងពង្រីកលើសពីកំរិតមូលដ្ឋានបច្ចុប្បន្នគឺចាប់ពីទីក្រុងតៃប៉ិទៅកាន់ទីក្រុងធំៗផ្សេងៗទៀតដូចជា Kaohsiung, Tainan និង Taichung។

និស្សិតមកពីសាកលវិទ្យាល័យ Yuchi Pao អាយុ ២៩ ឆ្នាំមកពីទីក្រុង Taichung បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលរបស់ Kuma Academy នៅដើមខែវិច្ឆិកា។ នាងធ្លាប់បានគិតថាសង្គ្រាមគឺជាអ្វីម្យាងដែលវាមិនអាចកើតឡើងពេញមួយជីវិតរបស់នាងនោះទេ។ ប៉ុន្តែយោងតាមសង្រ្គាមដែលនៅតែបន្តនៅក្នុងប្រទេសអ៊ុយក្រែនបានធ្វើឲ្យនាងផ្លាស់ប្តូរការយល់ឃើញមួយនេះ។

“ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី នៅ អ៊ុយក្រែន ខ្ញុំមានអារម្មណ៍ថាខ្ញុំគួរតែដឹងបន្ថែមទៀតអំពីអ្វីដែលខ្ញុំអាចធ្វើបានសម្រាប់ការពារតៃវ៉ាន់ប្រសិនបើមានសង្គ្រាមផ្ទុះឡើង” ។

បន្ទាប់ពីបានចូលរៀន Kuma និយាយថានាងមានអារម្មណ៍ដឹងកាន់តែច្រើនអំពីប្រជាជនស៊ីវិលប្រឆាំងនឹងឧបាយកលឃោសនាគាំទ្រចិនតាមអ៊ីនធឺណិតក៏ដូចជារបៀបដែលនាងអាចជួយជនស៊ីវិលក្នុងករណីមានជម្លោះផងដែ។

គាត់គិតថា ប្រជាជនតៃវ៉ាន់ជាច្រើនគួរតែគិតអំពីការត្រៀមខ្លួនរបស់ពួកគេក្នុងការប្រឈមនឹងការវាយប្រហារដ៏មានសក្តានុពលរបស់ចិន។

ត្រឡប់មកទីក្រុង Taichung វិញ អតីតទាហាន Hsin Song គិតថា ការរៀបចំជនស៊ីវិលសម្រាប់សង្គ្រាម មិនគួរត្រូវផ្អែកលើគំនិតផ្តួចផ្តើមឯកជនតែមួយផ្នែកនោះទេ គួរតែជាកាតព្វកិច្ចពលរដ្ឋសម្រាប់ប្រជាជនតៃវ៉ាន់ទាំងអស់។

ការបំពងសំឡេងលាន់ឮពីហ្វូងយន្តហោះចម្បាំងកំពុងរសាត់បាត់ទៅហើយ ចលនាចរាចរណ៍ និងសំឡេងសំណង់បានគ្របដណ្តប់លើទិដ្ឋភាពរួមរបស់ទីក្រុង Taichung ម្ដងទៀត។

ប៉ុន្តែ Hsin Song នៅតែបន្តសម្លឹងរកមើលទិសដៅយន្តហោះ F-១៦ ហោះសំដៅទៅច្រកសមុទ្រតៃវ៉ាន់។

នាងបាននិយាយថា៖ “ វាជាការប្រសើរណាស់ចំពោះការត្រៀមខ្លួនសម្រាប់សង្គ្រាមជាជាងការមិនបានត្រៀមខ្លួនឲ្យបានរួចជាស្រេចសម្រាប់សង្គ្រាមដែលអាចកើតឡើង»៕

ប្រភព អាល់ហ្សាហ្សឺរ៉ា