សន្ដិសុខសង្គម

ចាប់ជនជាប់ចោទតាមដីកាពីបទឃាតកម្ម២ឆ្នាំមុន បញ្ជូនទៅតុលាការ

បន្ទាយមានជ័យ៖កម្លាំងនគរបាលស្រុក-ខេត្ត ថ្ងៃទី១៥ ខែធ្នូ បានចាប់ជនជាប់ចោទម្នាក់តាម​ដីកាតុលាការពីបទឃាតកម្មកាលពីជាង២ឆ្នាំមុន ត្រៀមបញ្ជូនទៅតុលាការ។

មន្ត្រីនគរបាលបានឱ្យដឹងថា ក្រោយទទួលបានបញ្ជាពីស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលស្រុកព្រះនេត្រព្រះបានស្រាវជ្រាវនិងចាប់បុរសម្នាក់ឈ្មោះហុក វាសនា អាយុ២៤ឆ្នាំ នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ការឃាត់ខ្លួនជនសង្ស័យ គឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៦៧  ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ដោយចៅក្រមស៊ើបសួរតុលាការខេត្តបន្ទាយមានជ័យពីបទឃាតកម្ម ប្រព្រឹត្តនៅភូមិព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ។

ជនសង្ស័យខាងលើកំពុងស្ថិតក្រោមការសាកសួរពីកម្លាំងជំនាញដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ