សន្ដិសុខសង្គម

ឃាត់ខ្លួនចិន-ខ្មែរ៥នាក់ សង្ស័យពាក់ព័ន្ធដាក់គ្រាប់បែកនៅជិតណាហ្គាវើលដ៍

ភ្នំពេញ៖សមត្ថកិច្ចបានស្រាវជ្រាវនិងឃាត់ខ្លួនជនជាតិចិននិងខ្មែរប្រុសស្រីចំនួន៥នាក់ ដោយសង្ស័យ ពាក់ព័ន្ធករណីដាក់គ្រាប់បែកនៅលើសួនច្បារជិតក្រុមហ៊ុនណាហ្គាវើលដ៍។

មន្ត្រីជំនាញបានឱ្យដឹងថា ជនជាតិចិននិងខ្មែរប្រុសស្រីទាំង៥នាក់ ត្រូវបានឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដោយកម្លាំងនគរបាលខណ្ឌចំការមន​​ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាល​ក្រសួង​មហាផ្ទៃ ​នៅផ្ទះលេខ១៩​ បុរីប៉េងហួត​បឹងស្នោ​ ផ្លូវM-២​ សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​។

ជនសង្ស័យឈ្មោះ​ YANG JIAKANG ​ អាយុ​២៦ឆ្នាំ​ អ្នកបើករថយន្ត, ឈ្មោះ​ TU LINAN ភេទស្រី​ អាយុ២៣ឆ្នាំ​, ឈ្មោះ​ YANG YUDONG អាយុ​២៥ឆ្នាំ​, ឈ្មោះ​ CHEN DI ​ អាយុ​២៩ឆ្នាំ​ និងឈ្មោះ​ សួង​ ស្រីអូន​ ភេទស្រី​ អាយុ​៣៦ឆ្នាំ​ ជនជាតិខ្មែរ​ ។

ចំណែកវត្ថុតាងចាប់យកបាន៖ រថយន្ត១គ្រឿងម៉ាក​ LANG ROVER DEFENDER ពណ៌​ស្លែ​ផ្លាកលេខ​ កម្ពុជា​-LC.9888 ។ក្រោយមកជនសង្ស័យ រួមទាំងវត្ថុតាងខាងលើត្រូវបានបញ្ជូនទៅនាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធី​៕ដោយ៖វិចិត្រ