សន្ដិសុខសង្គម

រថភ្លើងកំពុងបើកបរ បុរសម្នាក់រត់ចូលបណ្តាលឱ្យរងរបួសធ្ងន់

ភ្នំពេញ​៖​កាលពីម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែធ្នូ មានរថភ្លើងមួយខ្សែធ្វើដំណើរឆ្លងកាត់ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែមានបុរសម្នាក់បានរត់ចូលរថភ្លើង​នោះ​បណ្តាលឱ្យរងរបួសធ្ងន់។

ប្រជាពលរដ្ឋបានឱ្យដឹងថា​ បុរសខាងលើគេតែងតែងឃើញដើររើសអេតចាយនៅកន្លែងនោះ​ជារៀងរាល់ថ្ងៃ​។នៅវេលាកើតហេតុ មានរថភ្លើងមួយខ្សែបានបើកឆ្លងកាត់ ស្រាប់តែបុរសនោះ​បានរត់បំបុករថភ្លើងបណ្តាលឱ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើល ហើយប្រជាពលរដ្ឋបាន​រាយការណ៍​ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។

ក្រោយមកមានរថយន្តសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យមួយ​បានមកដល់ តែដោយឃើញជនរងរបួស​ជាអ្នករើសអេតចាយក៏បើកហួសទៅបាត់ ដោយមិនដឹកយកទៅព្យាបាលទេ ទុកឱ្យបុរសនោះដេកដួល​របួសធ្ងន់ធ្ងរនៅទីនោះនិងមិនមានខាងណាមកជួយសង្គ្រោះឡើយ៕ដោយ៖វិចិត្រ