សន្ដិសុខសង្គម

ឃាត់ទូកបុរសខ្មែរម្នាក់បើកមកពីឡាវ រកឃើញគ្រឿងញៀនមួយចំនួន

ព្រះវិហារ៖កម្លាំងយោធាប្រតិបត្តិការសឹករងព្រះវិហារ បានឃាត់ទូកបុរសខ្មែរម្នាក់បើកមកពីប្រទេសឡាវ ហើយរកឃើញគ្រឿងញៀនខុសច្បាប់ជាមួយវត្ថុតាងជាប់ខ្លួន។

មន្ត្រីយោធាស្រុកឆែបបានឱ្យដឹងថា ជនសង្ស័យជនជាតិខ្មែរម្នាក់ឈ្មោះ ប៊ុន ស៊ីធាង អាយុ៣៥ឆ្នាំ ត្រូវបានកម្លាំងយោធាឃាត់ខ្លួននៅភូមិកំពង់ព្រះឥន្ទ ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្នុងនោះដកហូតគ្រឿងញៀនមួយចំនួនដែលធ្វើ​ដំណើរមកពីប្រទេសឡាវ។

កម្លាំងការិយាល័យក២ បានចុះល្បាតក្នុងភូមិកំពង់ព្រះឥន្ទ ក៏បានឃាត់ទូក១គ្រឿងដើម្បីត្រួតពិនិត្យ។ជាលទ្ធផលរកឃើញគ្រឿងញៀនចំនួន៤៥គ្រាប់-ប្រាក់ឡាវចំនួន១.៩៤០.០០០គីប និងទូរសព្ទ១គ្រឿង។ក្រោយឃាត់ខ្លួន អ្នកបើកបរទូករូបនោះត្រូវបានប្រគល់ឱ្យជំនាញចាត់ការបន្តតាមនីតិវិធី៕ដោយ៖ភ្នំត្បែង