កម្សាន្ដ

លោក Jin ជាតារា BTS ជាប់កាតព្វកិច្ចចូលបំរើទ័ពកូរ៉េខាងត្បូង

ប្រែសម្រួល៖សហការី

ទីភ្នាក់ងារសារព័ត៌មាន (Reuters) បានធ្វើសេចក្តីរាយការណ៏ពីទីក្រុង សេអ៊ូល នៅថ្ងៃទី ១៣ ខែធ្នូ ថា យោធារបស់ប្រទេសកូរ៉េខាងត្បូងបានធ្វើការជ្រើសរើសទ័ពជាថ្មីកាលពីថ្ងៃអង្គារ ដែលនៅក្នុងនោះមានលោក Jin ជាសមាជិកជើងចាស់ជាងគេរបស់ក្រុម K-pop BTS ដែលបានចាប់ផ្តើមចូលបំពេញកាតព្វកិច្ចបំរើកងទ័ពក្នុងរយៈពេល ១៨ ខែ ក្នុងខណៈនោះដែរក្រោយពីការជ្រើសរើសត្រូវបានបិទបញ្ជប់រួចរាល់គេក៏បានឃើញគាត់ទើបនឹងកោសក់ថ្មីៗ។

អ្នកគាំទ្រដ៏ក្លាហានរាប់សិបនាក់បានពុះពារអាកាសធាតុដ៏ត្រជាក់នឹងពោរពេញទៅដោយព្រិលធ្លាក់បានហែហមដំណើរគាត់ទៅកាន់ជំរុំហ្វឹកហ្វឺនកងទ័ពនៅភាគខាងកើតនៃស្រុក Yeoncheon ដែលជាកន្លែងកងទ័ពជួរមុខត្រូវបានដាក់ពង្រាយការពារព្រំដែនតទល់នឹងកូរ៉េខាងជើង។

លោក Lee Jin អាយុ ២៤ ឆ្នាំបានប្រាប់អ្នកសារព័ត៌មាន Reuters ថានៅខាងក្រៅជំរុំ មានទាហាន ប៉ូលិស និងមន្ត្រីពន្លត់អគ្គិភ័យប្រហែល ៣០០ នាក់បានខិតខំរក្សាសន្តិសុខយ៉ាងតឹងរ៉ឹង “ខ្ញុំសូមជូនពរឲ្យមានថ្ងៃកំដៅពួកគេ” ។  “ ខ្ញុំសង្ឃឹមថាគាត់នឹងត្រូវបានគេផ្តល់ការគាំពារយ៉ាងល្អនឹងមិនមានការរើសអើងនោះទេ”។

ក្រុម BTS បានប្រកាសអំពីផែនការកាតព្វកិច្ចចុះឈ្មោះចូលបម្រើទ័ពនៅក្នុងខែតុលាដោយចាប់ផ្តើមពី លោក Jin ដែលមានអាយុគម្រប់ ៣០ ឆ្នាំនៅថ្ងៃទី ៤ ខែធ្នូ ក្រោយពីបានអនុញ្ញាតឲ្យពន្យារពេលអស់មួរយៈ។

BTSのジンさんがファンとのオンラインコミュニティー上に公開した写真(共同)

Mandy Lee ជាអ្នកគាំទ្រមានអាយុ ៣០ ឆ្នាំមកពីក្រុងហុងកុងបាននិយាយថា “គាត់ស្គមណាស់” ។ “ខ្ញុំចង់ឲ្យគាត់ញ៉ាំអាហារឲ្យបានច្រើនដើម្បីឲ្យមានសុខភាពល្អនិងមានសុវត្ថិភាពសុខភាព”។

ក្រុមតន្រ្តីនេះនឹងវិលមកជួបជុំគ្នាវិញនៅក្នុងឆ្នាំ ២០២៥ បន្ទាប់ពីស្វះស្វែងបង្កើតគម្រោងរៀងៗខ្លួន។

ក្រោយពីការហ្វឹកហាត់អស់រយៈពេលប្រាំសប្តាហ៍នៅឯជំរំទ័ព ដែលមានចំងាយប្រហែល ៤៥ គីឡូម៉ែត្រ (២៨ ម៉ាយ) ពីតំបន់គ្មានកងទ័ពដែលមានកំផែងដ៏រឹងមាំបែងចែកទឺកដីកូរ៉េទាំងពីរលោក Jin នឹងត្រូវគេបញ្ជូនទៅអង្គភាពមួយផ្សេងទៀតដែលគេនៅមិនទាន់ដឺងច្បាស់នៅឡើយ។

លោក Jin បានសរសេរនៅលើឆាកសម្រាប់អ្នកគាំទ្ររបស់ ក្រុម BTS Weverse កាលពីព្រឹកថ្ងៃអង្គារគឺនៅមុនពេលគាត់ធ្វើដំណើតាមឡានទៅកាន់ជំរំទ័ពថា “ឥឡូវនេះដល់ពេលវាំងននត្រូវបើកហើយ” ។ ការកោរសក់របស់គាត់មើលទៅ “គួរឲ្យស្រលាញ់” ជាងការគិតរបស់គាត់ គាត់បាននិយាយលេងនៅពេលគាត់បង្ហោះរូបថតរបស់គាត់កាលពីថ្ងៃមុន។

អ្នកគ្រប់គ្រងក្រុម BTS, Big Hit Music បាននិយាយថានឹងមិនមានការប្រារព្ធពិធីជាផ្លូវការទេ ហើយក៏បានស្នើដល់អ្នកគាំទ្ររបស់គាត់សូមជៀសវាងធ្វើដំណើរទៅកាន់ជំរំទ័ព ដោយបានលើកឡើងអំពីការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ក្រុមអ្នកគាំទ្រ។

ប្រទេសកូរ៉េខាងត្បូងតម្រូវឲ្យចូលបម្រើទ័ពសម្រាប់រយៈពេល ២ ឆ្នាំគិតចាប់ពីអាយុពេញវ័យចន្លោះពី ១៨ ទៅ ២៨ ឆ្នាំ ប៉ុន្តែគេបានកែតម្រូវច្បាប់នេះនៅក្នុងឆ្នាំ ២០១៩ ដើម្បីអនុញ្ញាតឲ្យពួកតារា K-pop ដែលមានការទទួលស្គាល់នៅទូទាំងសាកលលោកអាចពន្យារពេលចុះឈ្មោះចូលបំរើទ៍័ពរហូតដល់អាយុ ៣០ ឆ្នាំ។

សមាជិកសភាមួយចំនួនបានជំរុញឲ្យមានរយៈពេលខ្លីជាងនេះ ដោយផ្តល់សិទ្ធិឲ្យអ្នកឈ្នះមេដាយក្នុងព្រឹត្តិការណ៍អូឡាំពិក និងកីឡាអាស៊ី ក៏ដូចជាអ្នកលេងភ្លេងបុរាណមួយចំនួន ប៉ុន្តែច្បាប់នេះនៅតែមិនទាន់ចេញរួចនៅឡើយ។

កាលពីថ្ងៃអង្គារ ទីភ្នាក់ងារព័ត៌មាន Yonhap បាននិយាយថា សមាជិកក្រុម BTS ម្នាក់ទៀតគឺ Suga ត្រូវបានគេវិនិច្ឆ័យថាមិនសមនឹងចូលបំពេញកាតព្វកិច្ចក្នុងជួទ័ពសកម្មឡើយហើយតម្រូវឲ្យចូលបំរើសេវាសហគមន៍ជាជំនួសវិញ។

  • កាបំពេញភារកិច្ចរក្នុងជួរទ័ពបស់ពួកគេ

សិល្បករជាច្រើនបានទទួលការតែងតាំង “ក្នុងគោរមងារជាទាហានសាកល្បង” ដើម្បីអនុញ្ញាតឲ្យពួកគេរក្សាស្នាដៃក្នុងការសម្តែងសម្រាប់កងទ័ពឬបង្ហាញខ្លួននៅក្នុងការឃោសនានាៗ។

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងបាននិយាយថាក្រុម BTS អាចនឹងទៅសម្តែងនៅក្រៅប្រទេសបានទោះបីជាកំពុងស្ថិតក្នុងជួរកងទ័ពក៏ដោយ៕

ប្រភព រ៉យទ័រ