បទវិភាគ

បទវិភាគ៖ផែនការបង្កើនថវិកាការពារជាតិរបស់ជប៉ុនកំពុងមានបញ្ហាចម្រូងចម្រាស

ប្រែសម្រួល៖សហការី

ការបង្កើនលើការចំណាយក្នុងវិស័យយោធាអាចជាក្តីសង្ឃឹមដ៏ល្អបំផុតរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ដើម្បីស្តារឡើងវិញនូវប្រជាប្រិយភាពរបស់គាត់ ដែលបានធ្លាក់ចុះ។ ប៉ុន្តែអ្នកវិភាគនិយាយថា ការកំណត់លើអត្រាបង់ពន្ធថ្មីនេះវាមិនពេញនិយមនោះទេហើយអាចនឹងបំផ្លាញតំណែងនាយករដ្ឋមន្ត្រីរបស់គាត់ដែលសព្វថ្ងៃកំពុងធ្លាក់ចុះប្រជាប្រិយភាពរួចទៅហើយនោះ។

ប្រហែល ២ ភាគ ៣ នៃអ្នកបោះឆ្នោតជប៉ុនបានគាំទ្រលើផែនការរបស់រដ្ឋាភិបាលសម្រាប់ការកសាងសមត្ថភាពយោធាដ៏ធំសម្បើមរបស់ប្រទេសចាប់តាំងពីសង្គ្រាមលោកលើកទី ២មក ដែលមានបំពាក់ទៅដោយកាំជ្រួចអាចវាយប្រហារគោលដៅដល់ប្រទេសចិនដែលជាប្រទេសជិតខាង ឬកូរ៉េខាងជើងផងដែរ។

អត្រាធ្លាក់ចុះនៃប្រជាប្រិយភាពរបស់គាត់កើនឡើងដល់ទៅពីរដងដែលពាក់ព័ន្ធទៅនឹងសេចក្តីសម្រេចនាៗរបស់លោក Kishida ដែលទាក់ទងនឹងគណបក្សប្រជាធិបតេយ្យសេរី (LDP) កំពុងកាន់អំណាចសព្វថ្ងៃព្រមជាមួយការបង្រួបបង្រួមដ៏ចម្រូងចម្រាសលើបញ្ហាព្រះវិហារ ថែមទាំងមានការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីបីនាក់ដែលមានរឿងអាស្រូវ។

បញ្ហាគោលនយោបាយការពារជាតិមានការពេញចិត្តពីសំណាក់មហាជនប៉ុន្តែរដ្ឋបាលរបស់ Kishida នៅមិនទាន់ច្បាស់លាស់អំពីរបៀបចំណាយដែលត្រូវធ្វើការប៉ាន់ប្រមាណរហូតដល់ទៅ ៣២០ ពាន់លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ ការកើនឡើងនៃការចំណាយនេះនឹងបង្កើនថវិកាលើវិស័យការពារជាតិដល់ទៅ ២% នៃផលិតផលសរុបក្នុងស្រុករបស់ប្រទេស ឬប្រហែលមួយភាគដប់នៃការចំណាយសាធារណៈនាពេលបច្ចុប្បន្ន។

រដ្ឋាភិបាលរបស់គាត់បាននិយាយថាការកាត់បន្ថយការចំណាយនឹងមិនអាចដោះស្រាយបញ្ហាបានទេ ហើយជាមួយនឹងភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើងលើទីផ្សារហិរញ្ញវត្ថុជាសញ្ញាធ្វើឲ្យមានប្រតិកម្មដែលអាចនាំឲ្យខូចកេរ្តិ៍ឈ្មោះលោក Kishida ដែលកំពុងងាកទៅរកការដំឡើងពន្ធដែលអ្នកបោះឆ្នោតមួយចំនួនតូចហាក់ដូចជាចង់បានតែសមាជិកសភា LDP ភាគច្រើនបានជំទាស់ទៅនឹងគោលការណ៍នះ។

លោក Koichi Nakano សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅសកលវិទ្យាល័យ Sophia ក្នុងទីក្រុងតូក្យូបាននិយាយថា “តាមទស្សនៈរបស់គាត់ គឺត្រូវដោះស្រាយឲ្យមានច្បាប់គ្រប់គ្រងសមតុល្យ ” ។ “ប្រសិនបើខ្ញុំចង់ភ្នាល់ នោះខ្ញុំប្រហែលជាភ្នាល់ជាមួយនឹងគាត់ (Kishida) ថាតើគាត់អាចនៅរស់រានក្នុងអំណាចពេញមួយអាណតិ្តរហូតដល់ឆ្នាំក្រោយដែឬទេ”?

លោក Kishida ដែលដឹកនាំក្រុមតូចមួយនៃ LDP ត្រូវការការគាំទ្រយ៉ាងទូលំទូលាយដើម្បីគ្រប់គ្រងបក្សដ៏ប្រេះស្រាំមួយនេះ ទើបគាត់អាចគ្រប់គ្រងប្រទេសជប៉ុនបាន ខណៈពេលដែលកំពុងខិតខំស្វះស្វែងស្តាសេដ្ឋកិច្ចជាតិដែលកំពុងមានអតិផរណា និងភាពតានតឹងលើភូមិសាស្ត្រនយោបាយជាមួយប្រទេសជិតខាងដែលប្រកបដោយអាវុធនុយក្លេអ៊ែរ។

ទោះបីជាមិនមានសញ្ញានៃការប្រឈមមុខនឹងភាពជាអ្នកដឹកនាំក៏ដោយ អ្នកវិភាគបាននិយាយថា រដ្ឋមន្ត្រីឌីជីថល Taro Kono ដែលបានប្រកាន់ជំហរប្រឆាំងនឹង Kishida ក្នុងការដឹកនាំកាលពីឆ្នាំមុន ហើយអតីតរដ្ឋមន្ត្រីការបរទេស Toshimitsu Motegi អាចជាអ្នកស្នងតំណែងជំនួស។

ជម្រើសក្នុងការផ្តល់មូលនិធិ

ការសាកល្បងកាំជ្រួច និងសកម្មភាពឈ្លានពានផ្សេងៗទៀតបង្កឡើងដោយប្រទេសចិន និងកូរ៉េខាងជើងបានជួយពង្រឺកការគាំទ្រដ៏ទូលំទូលាយលើផែនការកងសាងសមត្ថភាពកងយោធាដ៏រឹងមាំរបស់ជប៉ុន។

ប៉ុន្តែមានតែ ២០% នៃអ្នកឆ្លើយតបទៅនឹងការស្ទង់មតិក្នងខែតុលាដែលធ្វើការផ្សព្វផ្សាយដោយកាសែត Yomiuri ជាប្រចាំថ្ងៃរបស់ប្រទេសជប៉ុនបានអនុគ្រោះដល់ការដំឡើងពន្ធដើម្បីចំណាយលើការបង្កើនថវិកាលើវិស័យការពារជាតិ បើធៀបនឹង ៤០% ដែលបានគាំទ្រការខ្ចីប្រាក់របស់រដ្ឋាភិបាល។

នៅក្នុងការស្ទង់មតិរបស់ទូរទស្សន៍ Fuji Television កាលពីខែមុន មនុស្ស ៦៦% បាននិយាយថា ពួកគេជំទាស់នឹងការដំឡើងពន្ធខ្ពស់ដើម្បីបង់ថ្លៃចំណាយដ៏ធំជាងគេលើវិស័យយោធា។

ទោះជាយ៉ាងណាក៏ដោយអ្នកជំនាញនិយាយថា ទីប្រឹក្សារបស់ Kishida បានជំរុញឲ្យគាត់ទទួលយកការដំឡើងពន្ធ។

ក្រុមអ្នកជំនាញដែលនាយករដ្ឋមន្ត្រីបង្កើតឡើងដើម្បីណែនាំគាត់លើវិស័យការពារជាតិកាលពីខែមុនបានជំរុញឲ្យមាន “វិធានការពន្ធទូលំទូលាយ” ដើម្បីយកមកទូទាត់លើការចំណាយដោយមានការប្រុងប្រយ័ត្នផ្នែកហិរញ្ញវត្ថុរបស់ប្រទេសឧស្សាហកម្មដ៏ធំមួយនេះក្នុងពិភពលោកដែលនាំឲ្យជាប់ក្នុងបំណុលដ៏ច្រើនលើសលប់។

របាយការណ៍នេះដែលយោងលើឯកសារមិនច្បាស់លាស់លើភាពចលាចលដែលបានកើតឡើងនៅលើទីផ្សារហិរញ្ញវត្ថុ នៅពេលដែលអតីតនាយករដ្ឋមន្ត្រីអង់គ្លេស Liz Truss បានប្រកាសកាត់បន្ថយពន្ធដែលមិនមានមូលនិធិតំកល់កាលពីខែកញ្ញាហើយត្រូវបានដកចេញយ៉ាងប្រញាប់វប្រញាល់ ជាហេតុនាំឲ្យលោកស្រីលាលែងចេញពីតំណែង។

ការស្តីបន្ទោសដ៏កម្រ

អ្នកជំនាញការរបស់លោក Kishida ហាក់ដូចជាមិនបានយកត្រជៀកស្តាប់អ្វីសោះឡើយ ទោះបីជាមានមនុស្សជាច្រើននៅក្នុងបក្សរបស់គាត់មិនយល់ស្របក៏ដោយ។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសៅរ៍ លោក Kishida ថ្លែងថាមានតម្រូវការបន្ថែមដល់ទៅ ៣០ ពាន់លានដុល្លារក្នុងមួយឆ្នាំៗសម្រាប់ផែនការការពារជាតិរបស់គាត់ លុយដែលបានពីទុនបម្រុងផ្សេងៗទៀតមិនបាននិយាយនោះទេ ដែលធ្វើឲ្យប្រទេសជប៉ុននឹងត្រូវការចំណាយច្រើនសម្រាប់ការខ្វះខាតនាៗជាមួយនឹងចំណូលពន្ធជាជាងប្រើប័ណ្ណបំណុលរបស់រដ្ឋាភិបាល ដែលវានឹងនាំឲ្យមានការពង្រីកបំណុលជាតិមានទំហំធំជាងពីរដងនៃទំហំសេដ្ឋកិច្ចក្នុងស្រុក។

ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃចន្ទ សារព័ត៌មានក្យូដូបានរាយការណ៍ថា រដ្ឋាភិបាលនឹងចេញមូលបត្របំណុលសំណង់ប្រហែល ១.៦ ពាន់ពាន់លានយ៉េន (១១.៦១ ពាន់លានដុល្លារ) សម្រាប់គ្រឿងបរិក្ខារបស់កងទ័ព។

Kishida ក៏បានសន្យាថាការដំឡើងពន្ធនឹងមិនទាញយកពីប្រាក់ចំណូលរបស់ប្រជាជននេះជាហេតុធ្វើ ឲ្យគាត់រងនូវការស្តីបន្ទោសដ៏កម្រពីរដ្ឋមន្រ្តីប្រចាំខុទ្ទកាល័យផ្ទាល់ខ្លួនរបស់គាត់ម្នាក់ថាការកស៊ីត្រូវដោះស្រាយលើថ្លៃចំណាយ។

រដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ច លោក Sanae Takaichi បានសរសេរនៅលើ Twitter ថា “ខ្ញុំមិនអាចយល់បានថា ហេតុអ្វីបានជានាយករដ្ឋមន្ត្រីធ្វើការកត់សម្គាល់រារាំងដល់ការដំឡើងប្រាក់ឈ្នួល” ។ Takaichi បានប្រកាន់ជំហរតទល់នឹងគាត់នៅក្នុងការប្រកួតប្រជែងថ្នាក់ដឹកនាំ LDP កាលពីឆ្នាំ២០២១ ។

Members of the Japan Ground Self-Defense Force (JGSDF) conduct a military drill next to an anti-ship missiles unit, at JGSDF Miyako camp on Miyako Island, Okinawa prefecture, Japan April 21, 2022. Picture taken April 21, 2022. REUTERS/Issei Kato

មនុស្សជាច្រើននៅក្នុងគណបក្សរបស់ Kishida បានជំទាស់នឹងការដំឡើងពន្ធ ដែលមានដល់ទៅ ៧០% នៃសមាជិកគណៈកម្មាធិការ LDP លើការបង្កើតផែនការការពារជាតិដើម្បីរពង្រឹងសមត្ថភាពយោធាឲ្យខ្លាំងជាងមុន។

លោកបាននិយាយថា ក្នុងចំណោមអ្នកប្រឆាំងទាំងនោះ “អ្នកខ្លះគ្រាន់តែប្រឆាំង ប៉ុន្តែអ្នកផ្សេងទៀតចង់បានពេលវេលាបន្ថែមទៀតដើម្បីពិភាក្សាអំពីផែនការផ្តល់មូលនិធិ” បាននិយាយថាទាំងរូបគាត់ផ្ទាល់ និងអ្នកតស៊ូមតិ Takaichi រកពេលវេលាពិភាក្សាគ្នា ។

អ្នកវិភាគបាននិយាយថា ការដាក់ចេញនូវគោលនយោបាយដ៏ល្អបំផុតរបស់ Kishida អាចក្លាយជាស្ងៀមស្ងាត់ទៅវិញ បើទោះបីជាមានការចោទសួរដ៏ឆ្គាំឆ្គងក៏ដោយ។

លោក Tomoaki Iwai សាស្រ្តាចារ្យទទួលបន្ទុកនៅសកលវិទ្យាល័យ Nihon ដែលបានព្យាករណ៍ថាផែនការការពារជាតិប្រហែលជាមិនលើកស្ទួយប្រជាប្រិយភាពរបស់ Kishida នោះទេលោកនិយាយាថា “ដើម្បីដឹកនាំការគ្រប់គ្រងផ្ទៃក្នុងបក្ស LDP ដែលមានការគំរាមកំហែងដល់ការគ្រប់គ្រងរបស់គាត់ Kishida នឹងត្រូវស្វះស្វែងរកការគាំទ្រពីសមាជិកសភា” ៕