សន្ដិសុខសង្គម

រថយន្ដផ្លាកលេខ ខ.ម បុកម៉ូតូ២គ្រឿងខូចខ្ទេចទាំងស្រុងនិងរបួ​សធ្ងន់៣នាក់

កំពង់ស្ពឺ៖ រថយន្ដធំដឹកថ្មម៉ាកនីសាន់ផ្លាកលេខ ខេមរភូមិន្ទក្នុងដំណើរបញ្ច្រាសគ្នា បានបុករួចកិនម៉ូតូ​២គ្រឿងឱ្យខូចខ្ទេចទាំងស្រុងនិងមនុស្សរងរបួសធ្ងន់៣នាក់។គ្រោះថ្នាក់ចរាចររនេះបានកើតឡើងនៅលើ​ផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ៥-៦ ម្តុំភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង នៅព្រឹកថ្ងៃទី១៤ ខែធ្នូ។

សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ រថយន្ដធំដឹកថ្មម៉ាកនីសាន់ ផ្លាកលេខ ខេមរភូ​មិ​ន្ទ 01-3-4980 បើកពីជើងទៅត្បូង។មកដល់កន្លែងខាងលើបានរេចង្កូតទៅឆ្វេងដៃហើយបុកម៉ូតូ២គ្រឿងមកពីមុខ​រួចកិនពីលើ​បណ្តាលឱ្យខូចខ្ទេចខ្ទីនិងមនុស្សរងរបួសធ្ងន់៣នាក់។ភ្លាមនោះអ្នកបើកបររថយន្តបង្ក​បានចុះរត់គេចខ្លួនបាត់។

ម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីមផ្លាកលេខកំពង់ឆ្នាំង1R-41​6​0 ម្ចាស់ឈ្មោះនួន សុខ លៀង អា​យុ​៣៥​ឆ្នាំ អ្នករួមដំណើរឈ្មោះផៃ ស្រីលក្ខ ភេ​ទស្រី អាយុ២៦ឆ្នាំ​ ទាំ​ង​២នាក់នៅភូមិអង្គមេត្រី ស្រុ​កសំ​រោងទង។ម៉ូតូទី២ម៉ាកវ៉េវអាល់ហ្វា ផ្លាកលេខ​ភ្នំ​ពេញ​1K-7226 បើ​កបរដោយឈ្មោះពេញ ដូច អាយុ៣៤ឆ្នាំ នៅភូមិក្រាំងរលួស ស្រុកកណ្តា​ល​ស្ទឹង ខេត្តកណ្តាល ។

សមត្ថកិច្ចបានយកមធ្យោបាយបង្កនិងរងគ្រោះទៅ​រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលាំងគ្រើល​និងបន្ដស្រាវជ្រាវ​រក​តៃកុងរថយន្តបង្ក​មក​ទទួល​ខុសត្រូវ​ក្នុងករណីនេះ​៕ដោយ៖វិចិត្រ