សន្ដិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យម្នាក់ករណីលួចម៉ូតូទៅតុលាការ

តាកែវ៖សមត្ថកិច្ចបានចាប់ជនសង្ស័យម្នាក់ចំណោម៣នាក់ករណីលួចម៉ូតូនៅភូមិព្រាល ស្រុកគិរីវង់ ខេត្តតាកែវ កាលពីថ្ងៃទី១៣ ខែធ្នូ រួចកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

មន្ត្រីនគរបាលស្រុកគិរីវង់បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានថាមានចោរលួចម៉ូតូរួចមក​កម្លាំងជំនាញចេញស្ទាក់ចាប់បានក្រុមចោរម្នាក់កំពុងជិះម៉ូតូមានភិនភាគដែលម្ចាស់បានប្តឹងនៅម្តុំកែងជុំមិត្ត ភូមិពោធិខ្វិត ខេត្តតាកែវ។ជនសង្ស័យឈ្មោះញ៉ាញ់ ប៊ុនធឿន អាយុ១៩ឆ្នាំ នៅភូមិស្រែកែស ស្រុកគិរីវង់ ។

ម្ចាស់ម៉ូតូឈ្មោះ កែវ ប៊ុនធឿន អាយុ ៤៩ឆ្នាំ នៅភូមិព្រាល ឃុំគិរីចុងកោះ ខេត្តតាកែវ បានទុកនៅមុខផ្ទះ​ទាំងសោ​ជាប់នឹងម៉ូតូម៉ាកហុងដាផ្លាកលេខភ្នំពេញ1IY-3491។សមត្ថកិច្ចបានឃាត់ខ្លួនយកទៅសាកសួរ ហើយជនសង្ស័យបានឆ្លើយថា ពួកគេមានគ្នា២នាក់ទៀតក្នុងការលួចម៉ូតូនេះ ៕ដោយ៖វិចិត្រ