ព័ត៌មានជាតិ

ត្រីត្រសក់ជាប្រភេទត្រីធំ និងមានទម្ងន់ដល់ទៅ៩០គីឡូក្រាម

ភ្នំពេញ៖ ត្រីត្រសក់គឺជាប្រភេទត្រីស្ថិតនៅក្នុងបញ្ជីឈ្មោះដែលជិតផុតពូជ និងត្រូវបានកក្រឹត្យច្បាប់លេខ ៣៣ ក្រ.ច ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ១៩៨៧ ស្តីពីការគ្រប់គ្រងវិស័យជលផល និងស្ថិតក្នុងឧបសម្ព័ន្ធ I នៃអនុសញ្ញា CITES។

បើតាមឯកសារស្រាវជ្រាវបានឱ្យដឹងថា៖ ត្រីត្រសក់គឺជាប្រភេទត្រីធំ ក្នុងចំណោមប្រភេទត្រីធំៗ​ដទៃទៀត​ដែលរស់នៅក្នុងទន្លេមេគង្គ និងទន្លេសាប និងបឹងទន្លេសាប។ ត្រីប្រភេទនេះអាចធំ​លូតលាស់រ​ហូតដល់ទម្ងន់ជាង ៩០ គីឡូក្រាម និងមានប្រវែងដងខ្លួន ១,៥ ម៉ែត្រ។ យោងតាមឯកសារ​ស្រាវជ្រាវ ត្រីត្រសក់មាន ៣ ប្រភេទ គឺត្រីត្រសក់ ត្រីត្រសក់ស និងត្រីត្រសក់ក្រហម។

គួរបញ្ជាក់ថា៖ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ត្រីត្រសក់ក្រហម ជាប្រភេទត្រីកម្រនិង​ប្រភេទត្រីងាយរងគ្រោះមានទម្ងន់ប្រមាណ ១០ គីឡូក្រាមត្រូវបានចាប់បានដោយឧបករណ៍ «ដាយត្រី» និងត្រូវបានម្ចាស់ដាយត្រីរាយការណ៍ជូនមន្ត្រីជំនាញ និងត្រូវបានក្រុមអ្នកជំនាញចុះទៅបំពាក់ស្លាក និងលែងត្រីត្រសក់មួយក្បាលនេះចូលក្នុងដងទន្លេសាបវិញ៕

ដោយ៖ឧត្តម