អន្តរជាតិ

ហ្សេឡិនស្គីថាចង់ទៅលេងសមុទ្រនិងផឹកស្រាបៀរ បន្ទាប់ពីឈ្នះសង្រ្គាមរុស្ស៊ី

ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី បាននិយាយថា​ បើលោកបានឈ្នះសង្រ្គាមជាមួយរុស្ស៊ី គម្រោងបន្ទាប់លោកនឹងទៅលេងលំហែកាយនៅសមុទ្រ ព្រមទាំងផឹកស្រាបៀរទៀតផង។

លោក Volodymyr Zelenskyy បានលើកឡើងដូច្នេះក្នុងកម្មវិធី Netflix ជាមួយពិធីករ David Letterman ចុះផ្សាយនាពេលថ្មីៗនេះ។ ដោយបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងនាមជាមេដឹកនាំប្រទេសអ៊ុយក្រែន​នាសម័យសង្រ្គាមនេះ លោកស្គីបាននិយាយថា លោកនឹងបន្តកាន់តំណែងរហូតដល់មើលឃើញពី​លទ្ធផលជ័យជម្នះ អនាគតរបស់អ៊ុយក្រែននឹងមិនទៅណាចោលប្រទេសឡើយ។ បន្ថែមពីលើនេះ លោកក៏បានប្រាប់ពីគម្រោងបន្ទាប់ប្រសិនបើបានឈ្នះសង្រ្គាមដែរ។ សម្រង់សំដី “ខ្ញុំពិតជាចង់ទៅលេង  សមុទ្រ”។ “និយាយតាមត្រង់ទៅ David ខ្ញុំចង់ទៅសមុទ្រ។ តែទៅបាននៅពេលដែល​យើងបានឈ្នះ​សង្រ្គាម”។ ហើយ​ខ្ញុំ​ពិត​ជា​ចង់​ផឹក​ស្រា​បៀរ”។

នៅក្នុងកម្មវិធីនេះ អ្នកចូលរួមហាក់គាំទ្រហ្សេឡិនស្គីយ៉ាងខ្លាំង និងមានសុទិដ្ឋិនិយមថា អ៊ុយក្រែននឹងពិតជាឈ្នះសង្រ្គាមនេះ។ យ៉ាងណាក៏ដោយ Zelenskyy បាននិយាយហើយថា សង្រ្គាមនៅអ៊ុយក្រែននឹងបញ្ចប់ លុះត្រាតែមេដឹកនាំរុស្ស៊ី Vladimir Putin បានស្លាប់៕

ប្រភព៖ ​ PRAVDA

ប្រភពរូប៖PRAVDA
ប្រែសម្រួល៖សុខ តុលា