អន្តរជាតិ

រុស្ស៊ីលុបចោលសន្និសីទកាសែតធំប្រចាំឆ្នាំ ទន្ទឹមនឹងសង្រ្គាមអ៊ុយក្រែនមិនសមប្រកប

រដ្ឋាភិបាលរុស្ស៊ីបានប្រកាសលុបចោលមិនធ្វើសន្និសីទកាសែតធំប្រចាំឆ្នាំ២០២២នេះទេ ខណៈមានការ​សង្ស័យលើកឡើងថាដោយសារមិនចង់ប្រឈមមុខនឹងសំណួរចាក់ដោតសង្រ្គាមនៅអ៊ុយក្រែន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា “សម្រាប់សន្និសីទសារព័ត៌មានធំឆ្នាំនេះ បាទវានឹងមិនកើតឡើងនោះទេ”។ “ប៉ុន្តែយើងសង្ឃឹមថាប្រធានាធិបតីនឹងនៅតែស្វែងរកឱកាស ដើម្បីនិយាយជាមួយអ្នកសារព័ត៌មាន ដូចដែលគាត់ធ្វើជាទៀងទាត់ រួមទាំងក្នុងអំឡុងពេលទស្សនកិច្ចបរទេស”។

ព័ត៌មានលម្អិតបន្ថែម Peskov មិនបានផ្តល់ឲ្យដឹងទេ មិនបានប្រាប់ហេតុអីទើបប្រធានាធិបតីពូទីន​ឆ្នាំនេះមិនចេញមុខជាសាធារណៈដូចរាល់ឆ្នាំ ខណៈមានការសង្ស័យមួយចំនួនលើកឡើងថា លោកពូទីនមិនចង់ប្រឈមមុខនឹងការចោទសួរពីអ្នកកាសែតជុំវិញបរិបទសង្រ្គាមនៅអ៊ុយក្រែន ពិសេសនៅពេលសង្រ្គាមអូសបន្លាយ១០ខែ កងទ័ពរុស្ស៊ីត្រូវបានដកថយម្តងហើយម្តងទៀត​ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះនៅអ៊ុយក្រែន។ ការលើកឡើងផ្សេងទៀតបាននិយាយថា ពូទីនកំពុងលាក់លៀមពីបញ្ហាសុខភាពដែលកំពុងចុះអន់ថយខ្លាំង៕

ប្រភព៖ ​ NEW YORK POST

ប្រភពរូប៖NEW YORK POST
ប្រែសម្រួល៖សុខ តុលា