សន្ដិសុខសង្គម

កំពុងស៊ើបអង្កេតរថយន្តឡិចស៊ីសគេប្លុងចោលមានស្នាមគ្រាប់កាំភ្លើងបាញ់ទម្លុះ

ខេត្តព្រះវិហារ៖សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតលើរថយន្តតូយូតា Lexus 330 មួយគ្រឿងដែលគេយកប្លុងចោលកណ្ដាលព្រៃហើយមានស្នាមគ្រាប់កាំភ្លើងបាញ់ទម្លុះទៀតផង។

សមត្ថកិច្ចបានឱ្យដឹងជាបឋមថា នៅព្រឹកថ្ងៃទី១៣ ខែធ្នូ កម្លាំងជំនាញកំពុងឡោមព័ទ្ធជុំវិញទីតាំងរថយន្ត Lexus 330 ពណ៌សមិនមានផ្លាកលេខមួយគ្រឿងដែលចតចោលកណ្ដាលព្រៃហើយមានស្នាម​គ្រាប់កាំភ្លើងបាញ់ទម្លុះ។ករណីនោះស្ថិតនៅម្តុំព្រៃគុយខាងកើតភូមិណារ៉ុងចម្ងាយប្រហែល៣គីឡូម៉ែត្រ ក្នុងស្រុកឆែប ខេត្តព្រះវិហារ។

មន្ត្រីដដែលបានបន្តថា ករណីខាងលើនោះស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយ ខណ:ផ្នែករថយន្ត​ខាងក្រោយ​មានស្នាមគ្រាប់កាំភ្លើងចំនួនមួយគ្រាប់បាញ់ទម្លុះដែលសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត៕ដោយ៖វិចិត្រ