សេដ្ឋកិច្ច

សាលារៀន​អន្តរជាតិ Shrewsbury ភ្នំពេញ ចាប់ផ្តើម​សាងសង់​នៅក្នុង​បុរី JOVAN CITY តំបន់ជ្រោយចង្វារ

ភ្នំពេញ​៖​សាលារៀន​អន្តរជាតិ Shrewsbury (​ភ្នំពេញ​) កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២២ បាន​ប្រារព្ធ​ធ្វើ​ពិធី​ក្រុង​ពាលី​ដើម្បី​ចាប់ផ្តើម​សាង​សង់​​នៅក្នុង​បុរី JOVAN CITY ដែល​ស្ថិតក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​ក្នុង​ពិធី​ក្រុង​ពាលី​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ឯកឧត្តម ឡាវ វ៉ាន់ អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រធាន​ផ្នែក​គ្រប់គ្រង​និស្សិត​ក្រៅប្រទេស និង​ជា​ប្រធាន​ក្រុមការងារ​គ្រប់គ្រង​និស្សិត​ក្រៅប្រទេស​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៃ​សមាគម​សិស្ស​និស្សិត​អាហារូបករណ៍​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត លោក XU WENYAO នាយក​ចាត់ការ​ទូទៅ​ក្រុមហ៊ុន​សាន់​វ៉ា​គ្រុប​ប្រចាំ​នៅ​កម្ពុជា លោក Dong Gui Yuan អគ្គនាយករង​ធនាគារ អាយ​ស៊ី​ប៊ី​ស៊ី សាខា​ភ្នំពេញ លោក Alice Chuang អគ្គនាយក​ធនាគារ​កា​ថេ​យូ​ណៃ​ធី​ត​(​កម្ពុជា​) លោក Toby Waterson នៃ​សាលារៀន​អន្តរជាតិ Shrewsbury (​ភ្នំពេញ​) លោក Charles Wong សហ​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​នៃ​សាលារៀន​អន្តរជាតិ Shrewsbury (​ភ្នំពេញ​) លោក Keith Chan អគ្គនាយក​ចាត់ការ​ទូ​ទៅ លោក Jin Yong ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Zhong Jiang គ្រុប លោក KONG JIANMING ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន អ៊ី​ស្ត អេ​ស៊ា ជា​យ័ន គ្រុប និង​លោក Harry Mann ដែលជា​អ្នក​ឌី​ហ្សា​ញ​បានផ្តល់​កិត្តិយស​ចូលរួម​ជា​អធិបតីភាព​នៃ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ​។​

​លោក Toby Waterson ស្ថាបនិក​សាលារៀន​អន្តរជាតិ Shrewsbury បាន​ថ្លែងថា​៖ សាលារៀន​អន្តរជាតិ Shrewsbury(​ភ្នំពេញ​)​នឹង​នាំមក​នូវ​គុណភាព​អប់រំ​លំដាប់​កំពូល​លើ​ពិភពលោក​ពី​ប្រទេស​អង់គ្លេស​ដែលមាន​ប្រវត្តិ​ជិត ៥០០ ឆ្នាំ ជូន​ប្រទេស​កម្ពុជា​ហើយក៏​នឹង​ក្លាយ​ទៅ ជា​សាលារៀន​អន្តរជាតិ​លំដាប់​កំពូល​នៅ​កម្ពុជា​ដើម្បី​បំពេញតម្រូវការ​ធនធាន​អប់រំ​ឆ្នើម​របស់​ប្រទេស​កម្ពុជា​ថែម​មួយកម្រិត​ទៀត​។​ការស្ថាបនា​សាលារៀន​អន្តរជាតិ Shrewsbury (​ភ្នំពេញ​) មិន​ត្រឹមតែ​ជាការ​ពង្រឹង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​របស់​ខណ្ឌ​ជ្រោយ​ចង្វារ​ប៉ុណ្ណោះ​ទេ ហើយក៏​ជាការ​ជំរុញ​នូវ​កិច្ច​អភិវឌ្ឍ​នៃ​វិស័យ​អប់រំ​កម្ពុជា​ផងដែរ​។​

​លោក​ជឿជាក់ថា​នា​អនាគត​ខាងមុខ​ប្រទេស​កម្ពុជា​នឹង​ចាប់ផ្តើម​ឃើញ​គ្រួសារ​នៅ​បរទេស​បញ្ជូន​កូនចៅ​ឲ្យ​មក​សិក្សា​នៅ​ប្រទេស​កម្ពុជា​ដែល​នេះ​គឺ​នឹង​កែប្រែ​និន្នាការ​នៃ​ការបញ្ជូន កូនចៅ​ទៅ​ទទួលយក​ការអប់រំ​នៅក្រៅ​ប្រទេស នាពេល​បច្ចុប្បន្ន​របស់​គ្រួសារ​មួយចំនួន​។​


​លោក KONG JIANMING ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន អ៊ី​ស្ត អេ​ស៊ា ជា យ័ន គ្រុប បាន​បញ្ជាក់ថា​៖ ការ​ដំណើរការ​ជា​ផ្លូវការ​របស់​សាលារៀន​អន្តរជាតិ Shrewsbury (​ភ្នំពេញ​) គឺជា​វិភាគទាន​ដ៏​មហិមា​ដល់​ការជំរុញ​នូវ​វឌ្ឍនភាព​នៃ​ដំណើរ​អន្តរ​ជាតូបនីយកម្ម​របស់​រា​ជ​ធានី​ភ្នំពេញ ហើយ​នេះ​ក៏​ជា​ជំហាន​ដ៏​សំខាន់​របស់​បុរី JOVAN CITY ក្នុងការ​ជំរុញ​ការអភិវឌ្ឍ​របស់​រាជ​ធានី​ភ្នំពេញ ការបង្កើត​ប្រព័ន្ធ​អប់រំ​វរជន​និង​បំពេញបន្ថែម​នូវ​ភាព​ពេញលេញ​នៃ​បរិក្ខារ​មុខងារ​របស់​ខណ្ឌ​ជ្រោ​ចង្វារ​ក៏ដូចជា​ការរៀបចំ​បណ្តុះ​បណ្តាល​ធនធានមនុស្ស​លំដាប់​កំពូល​លើ​ពិភពលោក​ជូន​ប្រទេស​កម្ពុជា​ផងដែរ​។

​លោក​បាន​បន្តថា​៖​បុរី JOVAN CITY ស្ថាបនា​សហគមន៍​ធនធាន​អប់រំ​លំដាប់​កំពូល​ពិភពលោក​តែមួយគត់​នៅ​ប្រទេស​កម្ពុជាដើម្បី​គាំទ្រ​និង​ផ្គត់ផ្គង់​ធនធានមនុស្ស​ដល់ក​ម្ពុ​ជា​។ ទៅ​ថ្ងៃ​អនាគត ក្រុមហ៊ុន JOVAN នឹង​បន្ត​ភាព​សកម្ម​និង​ការជំរុញ​ការអភិវឌ្ឍ​របស់​ទីក្រុង និង​ក្លាយ​ខ្លួន​ទៅជា​អ្នកសម្រេច​នូវ​ការច្នៃ​ប​ង្កើ្ត​ត​ជីវភាព​រស់នៅ​ដ៏​ល្អប្រសើរ​។ លោក​សូម​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ និង​សហការី​ទាំង​អស់​របស់​សាលារៀន​អន្តរជាតិ Shrewsbury ដែលមាន​ទំនុកចិត្ត និង​គាំទ្រ​ក្រុមហ៊ុន JOVAN យើងខ្ញុំ ព្រមទាំង​បាន​បណ្តា​ក់នូវ​គ្រឹះ​អប់រំ​ដ៏​រឹងមាំ និង​ល្អប្រសើរ​ជូន​បុរី JOVAN CITY​។​ទន្ទឹមនឹង​ការបញ្ចប់​កម្មវិធី​សែន​ក្រុង​ពាលី ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​នៃ​វិស័យ​អប់រំ​ក៏ត្រូវ​បាន​បើក​ឡើង នេះ​ក៏​មានន័យថា​វិស័យ​អប់រំ​នៅ​កម្ពុជា​បាន​ឈាន​ទៅមុខ​ថែម​មួយកម្រិត​ទៀត​។​


​សាលារៀន​អន្តរជាតិ Shrewsbury គឺជា​សាលា​រដ្ឋ​មួយ​ក្នុងចំណោម​សាលា​រដ្ឋ​ទាំង​ប្រាំបួន​ដែល​ល្បីល្បាញ​លើ​ពិភពលោក​របស់​ប្រទេស​អង់គ្លេសហើយក៏​ជា​សាលា​ឆ្នើម​ជាងគេនិង​មាន​ប្រវត្តិ​យូរ​ជាងគេ​បង្អស់​ក្នុងចំណោម​សាលា​ទាំង៩របស់​ប្រទេស​អង់គ្លេស​ផងដែរ​។ ប្រភព​​នៃ​កំណើត​សាលា​រដ្ឋ​ទាំង​ប្រាំបួនគឺអាច​ស្វែងរក​ដាន​ឃើញ​តាំងពី​ឆ្នាំ៥៩៨នៃ​គ្រិស្តសករាជ​មកម្ល៉េះ​។មូលហេតុ​ដែល​សាលា​រដ្ឋ​ទាំង៩​​​មាន​ភាពរុងរឿង​មិន​ថមថយ​នោះគឺ​ដោយសារតែ​កត្តា​អភិជន ខ្សែលោហិត ចំណេះវិជ្ជានិង​ទ្រព្យសម្បត្តិ​។​កត្តា​ទាំង​បួន​នេះ​ទ្រទ្រង់​​នូវ​លក្ខខណ្ឌ​​ផ្តល់​ការបង្ហាត់បង្រៀន សមាសភាព​គ្រូ និង​កម្រិត​អប់រំ​លំដាប់​កំពូល ហើយ​ក៏បាន​បណ្តុះបណ្តាល​នូវ​វរជន​ល្បី​ល្បា​ញ​​លើ​ពិភពលោក​ជាច្រើន​អ្នកផង​ដែរ​។ ហេតុ​ដូច្នេះហើយ ប្រសិនបើ​និយាយ​ពី​សាលា​រដ្ឋ​ទាំង​ប្រាំបួន​ដែល​ល្បីឈ្មោះ​លើ​ពិភពលោក អ្វីដែល​គេ​នឹង​ឃើញ​ដំបូង​នោះ​គឺ “​អភិជន​”​។​ចាប់​ពីថ្ងៃ​បង្កើត​សាលា​មកទល់​បច្ចុប្បន្ន សិស្ស​ដែល​សាលា​រដ្ឋ​ទាំង​ប្រាំបួន​បាន​បណ្តុះបណ្តាល គឺ​មិន​ត្រឹម​តែ​មាន​ខ្សែ​រាជវង្ស​អង់គ្លេស ហើយ​ក៏មាន​សិស្ស​ដែល​មកពី​វណ្ណៈ​អភិជន កូនចៅ​វិទូ តារា សហគ្រិន​ឆ្នើម​។​ល​។ ហើយ​វិ​រ​បុរស និង​មេទ័ព​ទាំងអស់​ដែល​លេចធ្លោ​ក្នុងសម័យ​សង្គ្រាមលោកលើកទី១និង​លើក​ទី ២ គឺ​សុទ្ធ​តែមាន​មកពី​សាលារៀន​ទាំងនេះ​នេះ​ក៏​រាប់​បញ្ចូល​​ទាំង​អ្នកឈ្នះ​រង្វាន់​ណូ​ប៊ែ​ល វិទ្យាសាស្ត្រ​វិទូ និង​កវី​ល្បីៗ​ជាច្រើនរូប​ផងដែរ​។​

​សាលារៀន​អន្តរជាតិ Shrewsbury (​ភ្នំពេញ​) ស្ថិតនៅ​ជាប់​បុរី JOVAN CITY គម្រោង​ទីមួយ គឺជា​សាលារៀន​អន្តរជាតិ​តែមួយគត់​ក្នុង​រង្វង់​ដប់​គីឡូម៉ែត្រ​នៃ​ខណ្ឌ​ជ្រោយចង្វារ​។ សាលា​លាតសន្ធឹង​លើ​ផ្ទៃដី ១០ ម៉ឺន​ម៉ែត្រក្រឡា និង​អាច​ទទួល​សិស្ស​រហូតដល់ ២០០០ នាក់ ចាប់ពី​កម្រិត​មតេយ្យ រហូតដល់ បឋម អនុវិទ្យាល័យ និង​ផ្នែក​ជំនាញ​ឯកទេស​។ កម្រិតសិក្សា​នីមួយៗ​មានការ​កំណត់​យ៉ាង​តឹងរ៉ឹង​ទៅ​លើ​លក្ខខណ្ឌ​តម្រូវ និង​ចំនួន​សិស្ស​។ សាលារៀន​នឹង​បើក​បវេសណកាល​ជា​ផ្លូវការ​នៅ​ខែកញ្ញា ឆ្នាំ​២០២៤​។​

​សាលា​ផ្តល់ជូន​វគ្គ IGCSE និង A-Level ទៅដល់​សិស្សានុសិស្ស​គ្រប់​វ័យ​។ សាលារៀន​អន្តរជាតិ Shrewsbury (​ភ្នំពេញ​)ស្នង​នូវ​ខ្សែលោ​ហិត និង​ស្មារតី​ជំនាញ​សិក្សា ជិត ៥០០ ឆ្នាំ​ពី​ប្រទេស​អង់គ្លេស បូកផ្សំ​បទពិសោធន៍​សាលា​អន្តរជាតិ​នៅ​ហុងកុង និង​ក្វាង​ចូ​វប្រ​ទេស​ចិន ប្រទេស​ថៃ ដោយ​រួមបញ្ចូល​នូវ​ចំណុច​ពិសេស​នៃ​មជ្ឈដ្ឋាន​អប់រំ និង​វប្បធម៌​នៅ​កម្ពុជា​។ សាលារៀន​បង្ហាត់​ជា​ភាសា​អង់គ្លេស​ជា​ចម្បង ឲ្យ​តម្លៃ​ទៅលើ​សមត្ថភាព​ភាសា​ចិន ព្រមទាំង​បញ្ចូល​វប្បធម៌​សិល្បៈ​និង​កីឡា​ហើយ​សាលា​ក៏​ឲ្យ​តម្លៃ​ទៅលើ​ការបណ្តុះបណ្តាល​សមត្ថភាព និង​ចំណង់​ចំណូលចិត្ត​របស់​សិស្សានុសិស្ស​ផងដែរ​។ សាលា​មាន​ក្រុម​គ្រូបង្រៀន​ដែលមាន​បទពិសោធ​ន៍ស​ម្បូ​រ​បែប​និង​គោរព​តាម​ទស្សនៈ​អប់រំ​របស់​សាលារៀន Shrewsbury នៅ​ប្រទេស​អង់គ្លេស ផ្តល់ជូន​នូវ​ការអប់រំ​បណ្តុះបណ្តាល​ជំនាញ​យ៉ាងពិត​ប្រាកដ និង​ល្អ​បំផុត​ហើយ​ព្រមទាំង​ផ្តល់នូវ​វគ្គ​សកម្មភាព​ក្រៅ​ម៉ោង​សិក្សា និង​សេវា​គាំទ្រ​ប្រឹក្សា​យោបល់​ដល់​សិស្ស​។ សាលា​ប្តេជ្ញាចិត្ត​ក្នុងការ​បង្កើត​សាលា​ឲ្យ​ទៅជា​សាលា​អន្តរជាតិ​ដ៏​ឆ្នើម​និង​ថ្លៃថ្នូរ​បំផុត​នៅក្នុង​កម្ពុជា​និង​នៅក្នុង​អាស៊ីអាគ្នេយ៍​ទាំងមូល​៕ដោយៈក្រុមហ៊ុន